Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត​! ក្រសួង​ព័ត៌មាន​សម្រេច​បិទ​អាជ្ញាប័ណ្ណ​លោក ចាន់ រិទ្ធី ចាងហ្វាង​គេហទំព័រ ចក្រ​វា​ឡ ធី​វី​អន​ឡាញ (ckvtvonline)

spot_img

ដូចដែល​បងប្អូន​ប្រិយមិត្ត​បាន​ភ្ញាក់ផ្អើល​រួចហើយ ចំពោះ​អ្នកសារព័ត៌មាន​មួយរូប ដែល​គេ​ស្គាល់​ថា​ជា​ចាងហ្វាង​គេហទំព័រ ចក្រ​វា​ឡ ធី​វី​អន​ឡាញ (www.ckvtvonline.com) បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​កាលពីពេល​កន្លងទៅនេះ ចំពោះ​សកម្មភាព​ស្ទាក់​ឃាត់ទុក​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង​ធ្វើ​ដូច​ខ្លួន​ជា​សមត្ថកិច្ច ទាក់ទង​រឿង​ឆ្ងល់​ឡាន​មាន​ផ្លាកលេខ​២​ខុសគ្នា (​មុខ និង​ក្រោយ​) និង​បាន​ប្រើពាក្យ​សម្តី​ហាក់​មិន​សមរម្យ ខ្វះ​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន ខណៈ​មាន​តួនាទី​បាន​ត្រឹម​មាន​សិទ្ធិ​ផ្សាយ​ព័ត៌មាន​ប៉ុណ្ណោះ​នោះ​។

​ដោយសារ​នៅតែ​សង្កេតឃើញ​សកម្មភាព​ផ្សាយ​ព័ត៌មាន​របស់លោក ចាន់ រិទ្ធី មិន​កែប្រែ​ឥរិយាបទ​ក្នុងការ​ប្រើប្រាស់​ពាក្យសម្តី​នេះ ក្រសួង​ព័ត៌មាន ក៏​ហៅ​មក​ព្រមាន និង ឲ្យ​ធ្វើ​កិច្ចសន្យា ឈប់​ផ្សាយ​ខុសពី​ក្រមសីលធម៌ និង វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ចំនួន​២​ដង​រួចមកហើយ​ផងដែរ ។​

​ដោយឡែក នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ ក្រសួង​ព័ត៌មាន​បានចេញ​ប្រកាស​បិទ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​លើ​គេហទំព័រ​របស់លោក ចាន់ រិទ្ធី តាមរយៈ​សេចក្តីសម្រេច​ដូចខាងក្រោម​៖

​ប្រការ​១ – លុប​ប្រកា​សលេខ​២៨៣ ព​.​ម​ប្រក ចុះ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ របស់​ក្រសួង​ព័ត៌មាន ដែល​អនុញ្ញាត​ឲ្យ​លោក ចាន់ ប្ញ​ទ្ធី បើក​គេហទំព័រ​ឈ្មោះ ចក្រ​វា​ឡ ធី​វី​អន​ឡាញ www.ckvtvonline.com ដោយ​ម្ចាស់​អាជ្ញាប័ណ្ណ​បានធ្វើ​សកម្មភាព​យក​ព័ត៌មាន និង​ផ្សព្វផ្សយ​ព័ត៌មាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​បាន​បំពាន​លើ​កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន​។​

​ប្រការ​២ – ប្រកាស និង​លិខិត​ទាំងឡាយណា​ដែលមាន​ខ្លឹមសារ​ផ្ទុយ​ពី​ប្រកាស​នេះ​ត្រូវ​ទុកជា​និរាករណ៍​។​

​ប្រការ​៣ – អ្នក​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ ខុ​ទ្ធ​កាល័យ​ក្រសួង​ព័ត៌មាន មន្ទីរ​ព័ត៌មាន​រាជធានី​ខេត្ត សាមីខ្លួន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវអនុវត្ត​ប្រកាស​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​។​

​ប្រការ​៤ – ប្រកាស​នេះ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕ ដោយ​៖ លឹម ហុង​


spot_img
×