Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​៣​គ្រឿង​បុក​រះ​បន្ត​គ្នា បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បើករថយន្ត ទៅបុក​រះ​រថយន្ត​២​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​
​ទីតាំង​តាម​បណ្តោយ​ផ្លូវ ២៧១ សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ រាជា​ធានី​ភ្នំពេញ នៅវេលា​ម៉ោង​១១ និង​១៤ នាទី​យប់​
​ថ្ងៃអាទិត្យ ទី​២៦ ខែមេសា ឆ្នាំ​២០២០​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ខ្មៅ ផ្លាកលេខ​ភ្នំពេញ 2R 1771 បាន​រង​ការខូចខាត​ផ្នែក​ខាង ដោយ​បាក់​កាឡេ​កង់​ខាងមុខ បន្ទាប់ពី​បុក​រះ​រថយន្ត​២​គ្រឿង​រួចមក​។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ស ផ្លាកលេខ​2AY1235 និង​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក វី​ស្តូ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2AI 0075​។
​ទោះយ៉ាងណា​ក៏ដោយ ភាគី​ទាំងសងខាង បានធ្វើការ​សម្របសម្រួល​គ្នា បញ្ចប់រឿង​កុំ​ឲ្យ​វែងឆ្ងាយ​៕​ដោយ​៖ CEN

spot_img
×