Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៊ែ​រ​សឺ​ដែ​ស​ស៊េរី​ទំនើប​១​គ្រឿង មិនដឹង​បើក​លឿន​ប្រញាប់ទៅណាទេ បុក​ម៉ូតូ​១​គ្រឿង​ពេញទំហឹង​រងរបួស​ធ្ងន់ និង​ស្លន់​ទៅបុក​របាំង​ទ្រូង​បាក់​ខ្ទេច (​វីដេអូ​)

spot_img

​រថយន្ត​ម៊ែ​រ​សឺ​ដែ​ស​ស៊េរី​ទំនើប​១​គ្រឿង មិនដឹងថា​បើកបរ​ក្នុងស្ថានភាព​យ៉ាងណាទេ បាន​បើក​បុក​ទៅនឹង​ម៉ូតូ​១​គ្រឿង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ពី​វេលា​ម៉ោង ២ និង ៣០ នាទី រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៦៩ ទល់មុខ​សាលា​បាក់​ទូក ក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​រថយន្ត​សេ​រ៊ី​ទំនើប​នេះ ម៉ាក​ម៊ែ​រ​សឺ​ដែ​ស ពណ៌​ផ្កាឈូក ពាក់​ផ្លាកលេខ ភ្នំពេញ 2BB-9966 (​ម្ចាស់​រថយន្ត​ជិះ​ម្នាក់ឯង​រត់គេចខ្លួន​បាត់​ក្រោយពេល​កើតហេតុ​) ។ ចំណែក​ម៉ូតូ​រងគ្រោះ​ត្រូវបាន​ស្គាល់​ម៉ាក​ហុងដា PCX ពាក់​ផ្លាកលេខ ភ្នំពេញ 1FG-7755 ម្ចាស់​រងគ្រោះ​ធ្ងន់ ជិះ​ម្នាក់ឯង ។​

​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​អ្នកសារព័ត៌មាន​ស៊ី​អ៊ី​អិន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ខាងលើនេះ បាន​បើក​បោះពួយ​យ៉ាង​លឿន និង​បាន​បុក​ម៉ូតូ PCX ១​គ្រឿង បណ្តាល​ឲ្យ​ទាំង​ម្ចាស់ និង​ម៉ូតូ​ខ្ទាត​ជាច្រើន​ម៉ែត្រ រួច​ជ្រុល​ទៅបុក​នឹង​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​រលំ​ខ្ទាត​ចេញពី​គ្នា​ទៅមុខ​លែងរួច​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ជំនាញ​ប៉ូលិស​ចរាចរណ៍​ក្រុង បាន​មកដល់​កន្លែងកើតហេតុ ជាមួយ​រថយន្ត​ស្ទួ​ច​១​គ្រឿង ដើម្បី​ស្ទួ​ច​យក​រថយន្ត​បង្ក និង​ព្រមទាំង​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង ដើម្បី​រង់ចាំ​ការដោះស្រាយ​ជាមួយ​ភាគី​ម្ចាស់​ម៉ូតូ និង​ការបង្ក​ការ​ខូច​សម្បត្តិ​រដ្ឋ តាមផ្លូវ​ច្បាប់​៕ ដោយ​៖ លឹម​ហុង​

spot_img
×