Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចិញ្ចឹម​មាន់​កូនកាត់ ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា និង​មានតម្លៃ ថ្លៃ​គួរសម​ ខណៈអ្នកផ្សេងបោះបង់ ដោយសារកូវីដ

spot_img

បាត់ដំបង​៖​កសិករ​អ្នក​ចឹ​ញ្ចឹ​ម​មាន់នៅ​ក្នុងស្រុក​បាណន់ បាន​ប្រាប់​ឲ្យ​ដឹងថា ការចិញ្ចឹម​មាន់​កូនកាត់ ធ្វើ​ឲ្យ​ចំណេញ​ពេលវេលា​នៃ​ការ​ចិ​ញ្ចឹ​ម​មានតម្លៃ​គួ​សម ហើយ​មាន​អ្នកគាំទ្រ​ច្រើន​ផងដែរ​។​

​លោក ធី រ៉ាវុធ ម្ចាស់​កសិក​ដ្ឋា​ន​ចិញ្ចឹម​មាន់ ស្ថិតក្នុង​ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណន់ បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​បានចាប់ផ្ដើម​ចិញ្ចឹម​មាន់​កូនកាត់​នេះ ចាប់តាំងពី​ឆ្នាំ​២០១៩ នៅលើ​ផ្ទៃដី​ជាង ១​ហិកតា ដោយមាន់​កូនកាត់​នេះ ត្រូវយក​មេមាន់​ស្រែ បង្កាត់​ជាមួយ​មាន់​ឈ្មួ​ល​មកពី​ក្រៅប្រទេស (​មាន់​ពីរ​សាសន៍​)​។ ដោយ​ឲ្យ​វា​ស៊ី​ចំណី​សម្រេច​ដាក់​មួយថ្ងៃ​២​ដង រួមទាំង​ទឹក​ដាក់​ឲ្យ​ផឹក​ជាប់​រហូត ២៤​ម៉ោង ហើយក៏​មាន​ឲ្យ​ស៊ី​ថ្នាំ​វីតាមីន និង​ថ្នាំ​វ៉ាក់សាំង​ផងដែរ​។ ការចាប់​ផ្ដើមដំបូង គឺ​គាត់​ចិញ្ចឹម​ត្រឹម ១០០០​ក្បាល ប៉ុន្តែ​ដោយមាន​តម្រូវការ​ទីផ្សារ​កាន់តែច្រើន ទើប​បង្កើន​ការចិញ្ចឹម​ដល់ ៥០០០​ក្បាល​ទៅ ១​ម៉ឺន​ក្បាល រហូតមកដល់​បច្ចុប្បន្ន​គាត់​ចិញ្ចឹម​ដល់ ៣​ម៉ឺន​ក្បាល​ហើយ គម្រោង​ជា​បន្ត​នឹង​បង្កើន​ដល់​ច្រើន​រាប់សែន​ក្បាល​ទៀត ។​

​លោក ធី រ៉ាវុធ បាន​បញ្ជាក់ថា ខណៈ​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ផងដែរ​។ បញ្ហា​នេះ​គឺ​ធ្វើ​ឲ្យ​តម្រូវការ​ទីផ្សារ​ធ្លាក់ចុះ និង​តម្លៃ​ក៏​ធ្លាក់ចុះ​ដែរ​។ បញ្ហា​កូ​វីដ​១៩​នេះ ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ខ្លះ​ឈប់​ចិញ្ចឹម ដែល​វា​បាន​ផ្ដល់ឱកាស​ឲ្យ​គាត់​បន្ថែម​ការចិញ្ចឹម​កា​ន់​តែ​ច្រើន​។​

​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ ខា​សា​គិ ម៉ាសា​មូ​តុ ជា​ដៃគូ​សហការ​ចិញ្ចឹម​មាន់​កូនកាត់ ជាមួយ​លោក រ៉ាវុធ បាន​ប្រាប់​ឲ្យ​ដឹង​
​ថា ការសហការ​ចិញ្ចឹម​មា​ន់​កូនកាត់​នៅពេលនេះ ក្នុង​គោលបំណង​ចង់​ជួយ​អភិវឌ្ឍន៍​នៅ​តំបន់​នេះ ក៏ដូចជា​ផ្ដល់ឱកាស​ការងារ ដល់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា កសិក​ដ្ឋា​ន​អាន​ស៊ី​នេះ មិន​ត្រឹមតែ​ចិញ្ចឹម​មាន់​កូនកាត់​នោះទេ គឺមាន​ចិញ្ចឹមសត្វ​គោ​ជាច្រើន​រយ​ក្បាល​ទៀត ហើយ​កសិក​ដ្ឋា​ន​នេះ ក៏បាន​បង្កើតជា​ការងា​រ​ដល់​ពលរដ្ឋ​នៅ​តំបន់​នោះ មានការ​ងារ​ធ្វើ និង​ទទួលបាន​ប្រាក់ខែ​ចាប់ពី ១​លាន​រៀល ទៅដល់​ជាង ១​លាន​រៀល ៕​ដោយ​៖​អ៊ុង​សា​រុំ​


spot_img
×