Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​ខេត្តព្រះវិហារ កំពុងដំណើរការ​យ៉ាង​រលូន បើទោះបី​កំពុង​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្តី​

spot_img

ភ្នំពេញ ៖ ​សកម្មភាព​របស់​មន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ដែល​បាន​ចុះ​ពិនិត្យមើល​សង្វាក់​ផលិតកម្ម និង​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​របស់​ក្រុមហ៊ុន សាន​តា​ណា​អា​ហ្គ្រោ​ប្រដាក់ (SANTANA) នៅ​ភូមិ​ជី​អោក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ បានបង្ហាញ​ពី​ដំណើរការ​យ៉ាង​រលូនរ​បស់​រោងចក្រ​មួយ​នេះ បើទោះបី​កំពុង​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក្តី​។​

​ឯកឧត្តម វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ បានដាក់​ទុនវិនិយោគ ធ្វើការ​អភិវឌ្ឍ​វិស័យ​ផលិតកម្ម​ស្វាយចន្ទី តាំងពី​ចំណុច​ចាប់ផ្តើម រហូតដល់​ផលិតផល​សម្រេច​ដើម្បី​នាំចេញ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួង ក្នុងការ​អភិវឌ្ឍ​បែប​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ពេញលេញ គ្រប់​ជ្រុងជ្រោយ​ពី A ទៅ Z ក្នុង​បំណង​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឱ្យអស់​លទ្ធភាព សេវាកម្ម បង្កើត​ការងារ បង្កើន​តម្លៃបន្ថែម​ជម្រុញ​ការនាំចេញ បង្កើត​ស្តង់ដារ និង​ធានា​គុណភាព ដើម្បី​ធ្វើការ​ប្រកួតប្រជែង និង​បង្ហាញ​ទីផ្សារ​អន្តរជាតិ​ថា ជា​ផលិតផល​កម្ពុជា​។​

​លោក អ៊ុន គឹម​សាន នាយក​ក្រុមហ៊ុន​សាន​តា​ណា​អា​ហ្គ្រោ​ប្រដាក់ (SANTANA) បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​ដំណាំ​ស្វាយចន្ទី​ជាច្រើន​ឆ្នាំ​នៅលើ​ផ្ទៃដី​ចំនួន ៨៥០​ហិកតា​។ បច្ចុប្បន្ន​ប្រមូល​ផល​បាន លើ​ផ្ទៃដី ២៥០​ហិកតា ប្រើ​ពូជ M23 ផ្តល់​ទិន្នផល​បាន ៤-៥​តោន ក្នុង​មួយ​ហិកតា (​បរិមាណ​ផល​អាស្រ័យ​ទៅតាម​រដូវ​កាល និង​អាយុ​ប្រមូល​ផល​)​។​

​រោងចក្រ​កែច្នៃ វេច​ខ្ចប់​ស្វាយចន្ទី​នេះ​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៧ និង​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ធំជាងគេ មាន​ទីផ្សារ​អឺរ៉ុប និង​កូរ៉េខាងត្បូង​។ រោងចក្រ​អាចធ្វើ​ការកែច្នៃ​បាន ១០​តោន​ក្នុង​មួយថ្ងៃ មានលទ្ធភាព​ហា​លស​ម្ងួ​ត​បាន ៣៥​តោន ដោយ​ប្រើ​កម្លាំង​ពលកម្ម​១២០​នាក់ (​ភាគច្រើន​ជា​ស្ត្រី​)​។ មួយចំនួនធំ​នៃ​បរិមាណ​ផល​គ្រាប់ស្វាយចន្ទី ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី សហគមន៍​ចំនួន​៣៥​នៅ​ទូទាំង​ខេត្តព្រះវិហារ​។​

​លោក​អ៊ុន គឹម​សាន បន្តថា ទិសដៅ​អ​នាគ​ត់ ចង់​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឱ្យដល់ ១.០០០​ហិកតា ត្រូវការ​ផល​ស្រស់ ១០.៥០០​តោន​ក្នុង​មួយឆ្នាំ ដើម្បី​ផលិតផល​សម្រេច​ឱ្យបាន ៣.០០០​តោន​ក្នុង​មួយឆ្នាំ​។ ក្រៅពី​ផលិតផល​ស្វាយចន្ទី ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​រោងចក្រ​កែច្នៃ ផ្លែស្វាយ​ដើម្បី​នាំចេញ​នៅ​ឆ្នាំ​២០២១ ខាងមុខ​ផងដែរ​។​

​លោក បញ្ជាក់ថា បច្ចុប្បន្ន​តម្លៃ​គ្រាប់ស្វាយចន្ទី មានតម្លៃ ៤.៥០០​រៀល​/kg ប៉ុន្តែ​មុន​សម័យ​កូ​វីដ​-១៩ តម្លៃ ៦.៥០០-៧.០០០​រៀល​/kg​។ គិត​ជា​មធ្យម​ចំណូល​ប្រចាំឆ្នាំ​ក្នុង ១​ហិកតា បាន ២.០០០​ដុល្លារ (​អាស្រ័យ​លើ​ពូជ គុណភាព និង​ទីផ្សារ​) ។ ជាមួយគ្នានេះ លោកនាយក​ក្រុមហ៊ុន​នះ ក៏បាន​លើកឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​តម្លៃ​អគ្គិសនី ការដឹកជញ្ជូន និង​បែបបទ​រដ្ឋបាល​មួយចំនួន​ផងដែរ​ ៕ ដោយ ៖ សម្ផស្ស

spot_img
×