Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​និង​វៀតណាម​អោយ​កើនឡើង​ថែម​ទៀត និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​

spot_img

ភ្នំពេញ​៖ ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ លោក Vu Quang Minh​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​អោយ​កើនឡើង​ថែម​ទៀត និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ជំរុញ​ការកសាង​និង អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​ដើម្បី​ប្រជាជាតិ នៃ​ប្រទេស​ទាំង​ពីរ​អាច​ប្រកប​របរ​ទទួលទាន​កាន់តែ​ងាយស្រួល​ដោយ​សុខ​ដម​នីយកម្ម​។​

​នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃ​ទី​២២​មករា​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ស្វាគមន៍ និង​ជួបពិភាក្សា​ការងារ​ជាមួយ លោក Vu Quang Minh​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​។ លោក​អគ្គរដ្ឋទូត បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​វៀតណាម​ជូន​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​លទ្ធផល​ជោគជ័យ​ត្រចះត្រចង់​របស់​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស ដែល​បាន​បញ្ចប់ទៅ​កាល​ពី​ម្សិលមិញ​។ ទន្ទឹមនឹងនេះ លោក Vu Quang Minh បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោក​អគ្គលេខាបក្ស លោក​ប្រធាន​រដ្ឋ លោកនាយ​រដ្ឋមន្ត្រី និង លោកស្រី​ប្រធាន​រដ្ឋសភា​វៀតណាម ផ្ញើជូន​សម្តេច​តេជោ​ផងដែរ​។ លោក Vu Quang Minh បាន​ជម្រាបជូន​សម្ដេច​តេជោ បេសកកម្ម​កា​ទូត​របស់​លោក​មកកាន់​កម្ពុជា​នៅពេលនេះ គឺ​លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត​អោយអស់​ពី​សមត្ថភាព​លទ្ធភាព​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការរ​វា​ង​ប្រទេស​យើង​ទាំង​ពីរ​ឲ្យបាន​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត។​

​លោក Vu Quang Minh ប្ដេជ្ញា​ថា​នឹង​អនុវត្ត​តាម​អនុសាសន៍​ទាំងឡាយ​របស់ សម្ដេច​តេជោ ហ៊ុន សែន និង​សូម​គោរព​ស្នើសុំ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ​ដើម្បី​ធ្វើយ៉ាងណា​បំពេញ​បេសកកម្ម​រប​ស់​លោក​នៅ​កម្ពុជា​ឲ្យបាន​ទទួលជោគជ័យ​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​អបអរសាទរ ជូន​ចំពោះ លោក Vu Quang Minh ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង បាន​ថ្លែងអំណរគុណ​ចំពោះ​ការសួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ របស់​វៀតណាម​រួម​ទាំង​ការសំដែង​នូវ​ការអបអរសាទរ​ចំពោះ​លទ្ធផល​នៃ​មហាសន្និបាត របស់​គណបក្ស​ប្រជាជន​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×