Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​ពុំបាន​ថមថយ​នោះទេ ចាប់តាំងពី​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩​មក​

spot_img

​ភ្នំពេញ​៖ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩​មក វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​ពុំបាន​ថមថយ​នោះឡើយ គឺ​មានតែ​កើនឡើង ប៉ុន្ដែ​កើនឡើង​ក្នុង​កម្រិត​មួយ​ទាប​នៅឡើយ​។​លោក ស្រ៊ុន ពៅ បាន​បញ្ជាក់ថា ប៉ុន្ដែ​ស្របពេល​នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ជំរុញ​បន្ថែមទៀត គឺ​បានផ្ដល់​ក្ដីសង្ឃឹម​យ៉ាង​ធំធេង​ថា ថ្ងៃ​ណាមួយ​នឹង​ទទួលបាន​ជោគជ័យ​ពី​ការចិញ្ចឹម​សត្វ​នេះ​។​

​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្ដល់​ឥណទាន​ការប្រាក់​ទាប ដល់​វិស័យ​កសិកម្ម ដូច​ជាការ​ចិញ្ចឹមសត្វ​ចិញ្ចឹម​ត្រី និង​ការដាំដុះ​បន្លែ​ជាដើម​។​
​ពាក់ព័ន្ធ​កញ្ចប់​ហិរញ្ញប្បទាន​៥០​លាន​ដុល្លារ សម្រាប់​វិស័យ​កសិកម្ម​នេះ លោក ស្រ៊ុន ពៅ បាន​ចាត់ទុកថា ជាការ​គិតគូរ​របស់​រាជរដ្ឋាភិបាល ក្នុង​ជួយ​ជំរុញ​ការ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​យ៉ាង​ប្រសើរ​បំផុត​។​

​អ្នកជំនាញ​ក្នុង​វិស័យនេះ បាន​លើកឡើងថា អ្នក​ដែលមាន​ដីចំការ​មិនត្រូវ​ទុក​ដី​ឲ្យ​ទំនេរ​នោះទេ​ឱកាស​នេះ​មកដល់​ហើយ​បង្កើត​ការងារ និង​បង្កើត​ប្រាក់ចំណូល​គ្រួសារ ព្រោះ​រដូវវស្សារ​ជិត​មកដល់ ហើយ ហើយ​កញ្ចប់​ថវិការ​ក៏មាន ចូរ​ប្រើ​បច្ចេកទេស​ដាំ​ដុះ​ដែលមាន​គុណភាព និង​ការកែឆ្នៃ​លក្ខណៈ​គ្រួសារ​ឲ្យ​ប្រសើរឡើង ដើម្បី​លើកស្ទួយ​ដំណាំ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​សាច់​បន្លែ​ដែល​មិនចាំបាច់ រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ និង​ជាយក្រុង​។​

ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ឲ្យ​ដឹងថា សម្រាប់​កម្ចី​នេះ​នឹង​ផ្ដល់ជូន​ដល់​ក្រុមហ៊ុន​មាន​ទុនវិនិយោគ​មិន​លើសពី​៣០​ម៉ឺន​ដុល្លារ​ក្នុង​មួយក្រុម​ហ៊ុន អត្រា​ការប្រាក់​៦.៥​ភាគរយ និង​សម្រាប់​ទុន​បង្វិល​ខ្ពស់បំផុត​២០​ម៉ឺន​ដុល្លារ ដែលមាន​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ​។ ដោយឡែក ការផ្ដល់​កម្ចី​ដល់​រោងចក្រ​កែច្នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​SME ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​សហគម​ន៍ក​សិ​ករ​ចិញ្ចឹមសត្វ​កសិករ​ដាំ​បន្លែ​កសិករ​ចិញ្ចឹម​ត្រី​ជាដើម អាច​ទទួល​កម្ចី​បាន​លុះត្រា​មាន​របស់​ធានា​៕

ដោយ ៖ សម្ផស្ស

spot_img
×