Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំគ្នា​បេះ​ផ្លែ​ព្រីង ប្រទះឃើញ​គ្រាប់​បេ​នៅលើ​ដំបូក យកមក​គប់​លេង​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​ម្នាក់ របួស​៣​នាក់​

spot_img

​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ចន្ទ​នេះ មាន​គ្រោះថ្នាក់​ដោយ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មួយ​ករណី​ដែល​បណ្តាលឱ្យ​ស្លាប់​ស្ត្រី​អាយុ​២៥​ឆ្នាំ​ម្នាក់ និង​បង្ក​របួស​កុមារ​អាយុ​២​ឆ្នាំ​ម្នាក់ អាយុ​១២​ឆ្នាំ​ម្នាក់ និង​ស្ត្រី​អាយុ​៣៥​ឆ្នាំ​ម្នាក់​។

​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​០០​នាទី មាន​ករណី​ផ្ទុះ​គ្រាប់​បេ​១​គ្រាប់ នៅ​ភូមិ​កណ្តាល ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​រងរបួស​៣​នាក់ និង​ស្លាប់​ម្នាក់​។ មូលហេតុ ជនរងគ្រោះ បាន​បបួលគ្នា​មករក​បេះ​ផ្លែ​ព្រីង ហើយ​បាន​ប្រទះឃើញ​គ្រាប់​នៅលើ​ដំបូក យកមក​គប់​លេង​បណ្តាល​ឲ្យ​ផ្ទុះ​។

​ជនរងគ្រោះ​ទាំងនោះ​រួមមាន​: ១.​ឈ្មោះ ជា សរ ភេទ​ស្រី អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កំពង់ក្តី ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប (​ស្លាប់​)​។ ២.​ឈ្មោះ ជា ស្រី​មួយ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្តី ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប (​រងរបួស​ស្រាល​)​។ ៣.​ឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ​១២​ឆ្នាំ នៅ​ភូមិ​កំពង់ក្តី ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប (​រងរបួស​ធ្ងន់​)​។ ៤.​ឈ្មោះ គា សំណាង ភេទ​ប្រុស អាយុ​២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្តី ឃុំ​គោកធ្លក​លើ ស្រុក​ជី​ក្រែ​ខេត្តសៀមរាប (​រងរបួស​ស្រាល​)​។ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​សិង្ហ និង​មន្ទីរពេទ្យ​ខេត្ត​។​

​ឯកឧត្តម​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ បាន​សូម​សំដែង​ការសោកស្តាយ ក្នុងការ​បាត់បង់​អាយុជីវិត និង​បង្ក​របួស​ដោយ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​។ សូម​បងប្អូន​មេត្តា​ប្រុងប្រយ័ត្ន និង​ចៀសវាង​ដាច់ខាត ក្នុងការ​វាយ​ដុំ និង​ប៉ះពាល់​គ្រាប់​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​គ្រប់​ប្រភេទ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×