Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអង្គារ ទី ២៨ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ប្រក​កិច្ចការងារ​មិន​ថា​តូចធំ​គឺ​តែងមាន​ការរីកលូតលាស់ និង ហុច​ជា​ផល​គ្រាន់​កក់ក្តៅ​ផងដែរ​។​

ជំនួញ ៖ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផ្លែផ្កា​ជា​ផល​កម្រៃ និង មានជោគ​មានជ័យ​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែងមាន​ក្តី​ស​ង្ឃឺ​ម​គួរ​ជាទី​រីករាយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រុក​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ ក្នុង​សប្តាហ៍​នេះ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បានឱ្យដឹង​ដែរ​ថា លោកអ្នក​ទទួលរង​បញ្ហា​ឈឺក្បាល​និង​រឿង​រាវ​បន្តិចបន្តួច​នាំ​ជួប​ការលំបាក​ត្រូវ​ឆ្លងកាត់​មួយចំនួន​ផង​។

ជំនួញ ៖ ដោយសារ​ដួង​រាសី​ល្អប្រសើរ​ដូចនេះ​ការប្រកប​ការងារ​តូចធំ​តែង​ហុច​ជា​ផល​កម្រៃ​គ្រាន់​ពេញចិត្ត​ជានិច្ច​។​

ស្នេហា ៖ មានភាព​ជឿនលឿន​និង​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំខាល

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​មានចិត្ត​ត្រជាក់​បើ​ពុំ​នោះទេ​នឹង​កើត​បញ្ហា​ឬ​រឿង​រាវ​ជម្លោះ​កើតឡើង​ពុំខាន​។​ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​មានចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សម្តី​មនុស្ស​ខ្លះ​ទើប​សុខ​ស្រួលខ្លួន​។

ជំនួញ ៖ ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​វិញ​បន្តិច ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។

ស្នេហា ៖ ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​៕

ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។

ការងារ ៖​​ នៅពេលនេះ​បើ​មាន​បញ្ហា​អ្វី​នឹង​ប្រែ​មក​ធូរស្បើយ ហើយ​បើ​បើ​មាន​ឧបសគ្គ​នឹង​រឿង​រាវ​ក៏​ចាប់ផ្តើម​អា​ចរក​ដំណោះស្រាយ​ប្រសើរ​ជាង​មុន​ផងដែរ​។​

ជំនួញ ៖ ថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ផល​ចំណូល​ជួប​ការលំបាក​បន្តិច​ពិសេស​ងាយ​ត្រូវ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត ។​

ស្នេហា ៖ បើ​មាន​ការចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ ចរចា បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​លោកអ្នក​នឹងមាន​គេ​យល់ចិត្ត​និង​មានការ​អាណិតអាសូរ​ផង​។

ជំនួញ ៖ ​មានការ​ជឿនលឿន​ទៅមុខ​និង​មានជោគ​មានជ័យ​។​

ស្នេហា ៖ ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

ឆ្នាំម្សាញ់​

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​មាន​ភាព​កាក់កប​គ្រាន់បើ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​មាន​ការចូល​ស្តីដណ្តឹង​តែង​សម​ដូច​ប្រកប​៕

ឆ្នាំមមី​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​មើលមុខ​ក្រោយពី​ព្រោះ​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ ក្រៅពីនេះ​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​និង​រំដោះគ្រោះ​នាពេលនេះ​កាន់តែ​ប្រសើរ​។​

ជំនួញ ៖ ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ពីព្រោះថា​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​

ស្នេហា ៖ ​​ប្រយ័ត្ន​អ្នក​ទី​៣​ចូលមក​នាំ​កើត​តែ​បញ្ហា​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំមមែ​

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​ច្រើន ហេតុនេះ​មិនត្រូវ​ណាត់​រឿង​សំខាន់ ឬ ចរចា​បញ្ហា ធំដុំ ណាមួយ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​ច្រើន​កើតឡើង​នាពេល​ក្រោយ​វិញ​ផងដែរ​។​

ជំនួញ ៖ មិនត្រូវ​បង្កជម្លោះ ឬ លោភលន់ អ្វី​ឡើយ​បើ​ពុំ​នោះទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។

ស្នេហា ៖ ​មានការ​ជឿនលឿន​ទៅមុខ​យឺត​ហើយ​ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំវក​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អ​ទេ​គឺមាន​គ្រោះ​ច្រើន​បន្តិច ដូចនេះ​ទោះ​ធ្វើ​អ្វីៗ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​អាច​ចៀសផុត​ផល​អាក្រក់​ចំពោះមុខ​ទៅរួច​។​ចំណែក​ការប្រកប​ការងារ​អ្វី​ត្រូវ​ចេះ​ត្រួតពិនិត្យ ហើយ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យមក​វិញ​ជាក់​ជាពុំខាន​។​

ជំនួញ  ​​​ថ្ងៃនេះ​លាភ​តូចធំ​ច្រើន​បោល​ហួស និង ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​

ស្នេហា ៖ ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិនតិច​ឡើយ​៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​ជាទី​ពេញចិត្ត​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស​ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​វិញ​។

ជំនួញ ៖ ​ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​

ស្នេហា ៖ មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។

ការងារ ៖ ​​ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​មិនសូវ​ជឿនលឿន និង ហុច​ជា​លទ្ធផល​ដូច​គាប់​បំណង​នោះឡើយ​។ ​កិច្ចការងារ​មួយចំនួន​តែង​យឺតយូរ និង សម្រេច​មិន​ដល់​គោលដៅ​ថែមទៀត​។

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតការ​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដែល​នាំ​ជះឥទ្ធិពល​អាក្រក់​នាពេល​ក្រោយ​។

ស្នេហា ៖ ​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស​នៅពេល​ក្រោយ​ហើយ​មក​ដេក​ឈឺចិត្ត​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ព្រោះថា​អាចមាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​ទាំងអស់​។​ក្រៅពីនេះ​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានដែរ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​ថែមទៀត​។

ជំនួញ ៖ ថ្ងៃនេះ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់​ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។

ស្នេហា ៖ មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕

spot_img
×