Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នឹង​អនុវត្ត​វិធាន​ការមិន​ផ្ដល់​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ជនបរទេស​ចាប់ពី​ថ្ងៃទី ១ ខែកក្កដា​

spot_img

​ភ្នំពេញ​ ៖ ចាប់ពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២០ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​អនុវត្ត​វិធាន​ការមិន​ផ្ដល់​ទិដ្ឋាការ​បន្តពេល​ស្នាក់នៅ​ក្នុងប្រទេស​ជាណា​ចក្រ​កម្ពុជា ​ចំពោះ​ជនបរទេស​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ​គៀត ​ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានចេញ​លិខិត​ជម្រាបជូន​ដល់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯកអគ្គ​ស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​លោកស្នងការ​នគរបាល​ខេត្ត​ទាំងអស់ ក្នុង​កម្មវត្ថុ​ស្ដីពី​ការអនុវត្តន៍ វិធាន​ការមិន​ផ្ដល់​​ទិដ្ឋាការ​បន្ត រយៈពេល​ស្នាក់នៅ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ចំពោះ​ជនបរទេស​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ការចេញលិខិត​នេះ​យោងតាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រ​ឡា​ហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សូម​ស្នើ​ដល់​ឯកឧត្តម​និង​លោកស្នងការ​នគរបាល​រាជធានី​ខេត្ត​ទាំងអស់​ធ្វើការ​ផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ជូន​ដល់​ម្ចាស់​ឬ​អ្នកកាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ​ឲ្យ​ធ្វើ​សេចក្ដីរាយការណ៍​អំពី​វត្តមាន​ជន​ប្រទេស​ដែល​បាន​ស្នាក់​នៅក្នុង​លំនៅឋាន​របស់ខ្លួន​ទៅក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បន្ត​រយៈពេល​ស្នាក់នៅ​។​

​ពាក់ព័ន្ធ​ករណីនេះ​ដែរ ​ផែនការ​ងារ​ឣ​ន្តោ​ប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត មាន​កិត្តិយស​សូម​ជម្រាបជូន​ ៖ ​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ រោងចក្រ កាស៊ីណូ ម្ចាស់​ផ្ទះជួល លំនៅឋាន និង​កន្លែង​ផ្សេងៗ​ដែលមាន​ជនបរទេស បាននិងកំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ខេត្តកំពត​ទាំងមូល​ឣោ​យ​បាន​ជ្រាបថា​៖
​ដោយមាន​សំណើសុំ​គោលការណ៍ ឣ​នុ​វត្ត​ន៍​វិធាន​ការមិន​ផ្តល់​ទិដ្ឋាការ​បន្ត​រយៈពេល​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ជនបរទេស​ណា​ដែល​គ្មាន​ឈ្មោះ​ក្នុង​ប្រព័ន្ធគ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​(FPCS) របស់​ឣ​គ្គ​នាយកដ្ឋាន​ឣ​ន្តោ​ប្រវេសន៍ និង​មាន​ចំណារ​ឯកភាព​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឣោ​យ​ឣ​នុ​វត្ត​ន៍​វិធានការ​នេះ ចាប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ​តទៅ​។

ឣា​ស្រ័យ​ហេតុនេះ សូម​ឣ​ស់លោក លោកស្រី ដែល​ពាក់ព័ន្ធ​កន្លែង​មួយចំនួន​ដូច​បាន​រៀបរាប់​ខាងលើ និង​ជនបរទេស​ដែលមាន​វត្តមាន​ក្នុង​ខេត្ត​ទាំង​ឣ​ស់មេ​ត្តា​សហការ​ភ្ជាប់​ប្រព័ន្ធ​ខាងលើ​ជាបន្ទាន់ ជៀសវាង​មាន​បញ្ហា​ផ្សេងៗ នៅពេល​ឣ​នុ​វត្ត​ន៍ ។​យេី​ង​ខ្ញុំ​សង្ឃឹមលើ​ស្មារតី​យកចិត្តទុកដាក់ និង​សហការ​ខ្ពស់​របស់​បងប្អូន​៕

ដោយ​៖​កូ​ឡាប​

spot_img
×