Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​បន្ថែមទៀត ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

spot_img

ភ្នំពេញ​៖​សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​បន្ថែម​ទំហំ ១,៥​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដែល​ពិធី​នេះ​ធ្វើ​​នៅ ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​។​

ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោកជំទាវ ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពី​ឯកឧត្តម Patrick W.Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​កម្ពុជា ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់ជំនួយ​ដ៏​ថ្លៃថ្លា​នេះ ដែល​បញ្ជាក់​ពី​ចំណង​សាមគ្គីភាព មិ​ត្ដ​ភាព និង​កិច្ចសហប្រតិបត្ដិការ​ក​ម្ពុ​ជា​-​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​វិធានការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​កាន់តែ​ឆាប់រហ័ស ជាពិសេស គឺ​ការ​រំលឹក​ខួប​ទី​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក ឯកឧត្តម W.Patrick Murphy បាន​ថ្លែងថា ចាប់ពី​កម្ពុជា​ទទួលរង​ការផ្ទុះ​មេរោគ​កូ​វីដ​១៩​ដំបូង រហូតដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ដល់​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា សរុប ៣,៥​លាន​ដុល្លារ ក្នុងការ​គ្រប់គ្រង​អ្នកជំងឺ ថែទាំ​អ្នកជំងឺ ការពារ​កុំឱ្យ​មានការ​ឆ្លង ការធ្វើ​ការអង្កេត ការឆ្លើយតប​រហ័ស ផ្តល់​អ្នកជំនាញ​សហរដ្ឋអាមេរិក​ធ្វើការ​បណ្តុះបណ្តាល និង​គាំទ្រ​ដល់​ក្រុម​ឆ្លើយតប​រហ័ស ស្វែងរក​អ្នក​ប៉ះពាល់​ជាដើម ដើម្បី​ជួយ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​

​ឯកឧត្តម W.Patrick Murphy ក៏​អំពាវនាវ​ដល់​ម្ចាស់ជំនួយ​ទាំងអស់​ឱ្យចូល​រួម និង​រួមចំណែក​ដល់​ការខិតខំ​ជាស​កល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ថ្លែងថា ជំនួយ​ដែល​សហរដ្ឋអាមេរិក​ផ្តល់​ដល់​កម្ពុជា ជា​ផ្នែក​មួយ​ជួយ​កម្ពុជា​ឱ្យទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ សហរដ្ឋអាមេរិក​ផ្តល់ជំនួយ​ដ៏​សំខាន់ រួមគ្នា​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ពង្រឹងសមត្ថភាព​ធន​ធាន​មនុស្ស​ដែល​យើង​មាន​ស្រាប់ ដូច្នេះ ជា​មូលដ្ឋាន​សំខាន់ ដើម្បីឱ្យ​ប្រព័ន្ធ​សុខាភិបាល​យើង​អាចមាន​កម្លាំង​គ្រប់គ្រាន់ និង​ទទួលបាន​ឧបករណ៍ ជំនួយស្មារតី និង​កិច្ចសហប្រតិបត្តិការ​បន្ថែម ដើម្បី​ឆ្លើយតប​មាន​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩​នេះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×