Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​ភ្ញៀវ​ទេ​ចរណ៍​ខ្មែរ​ទៅកាន់​ប្រទេស​ជប៉ុន​មាន​ការកើនឡើង​រហូត​ទៅ​ដល់ ៥​ដង

spot_img

ឯកអគ្គរាជទូត​ជប៉ុន លោក Horinoughi Hidehisa បាន​មានប្រសាសន៍​បន្ត​ថា ចំនួន​ភ្ញៀវ​ទេ​ចរណ៍​ខ្មែរ​ទៅកាន់​ប្រទេស​ជប៉ុន​ពេលនេះ​មាន​ការកើនឡើង​រហូត​ទៅដល់ ៥​ដង ហើយ​ឆ្នាំ​នេះ​ទៀតសោត គឺជា​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​លើក​ទី ៦៥ រវាង​កម្ពុជា​-​ជប៉ុន ។​

នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ លោក Horinoughi Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

​នៅក្នុង​ជំនួប​នោះ លោក លោក Horinoughi Hidehisa បាន​សម្តែង​ការអបអរសាទរ​ជូន សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ​លទ្ធផល​នៃ​មហាសន្និបាត​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​កាលពីពេល​ថ្មីៗ​នេះ​។ លោក Horinoughi Hidehisa រីករាយ​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ជប៉ុន​ដែល​កាន់តែ​មាន​ភាពល្អប្រសើរ និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។ លោក Horinoughi Hidehisa បាន​មានប្រសាសន៍​បន្ត​ថា ចំនួន​ភ្ញៀវ​ទេ​ចរណ៍​ខ្មែរ​ទៅកាន់​ប្រទេស​ជប៉ុន​ពេលនេះ​មាន​ការកើនឡើង​រហូត​ទៅដល់ ៥​ដង ហើយ​ឆ្នាំ​នេះ​ទៀតសោត គឺជា​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​លើក​ទី ៦៥ រវាង​កម្ពុជា​-​ជប៉ុន ។ ក្រសួងការបរទេស​ជ​ប៉ុន​កំពុង​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជា​ដើម្បី​រៀបចំ​កម្មវិធី​នានា​ដើម្បី​ត្រៀម​អបអរ​នៃ​ទិវា​ខួប​អនុស្សាវរីយ៍​នេះ ។ លោក Horinoughi Hidehisa ក៏​បាន​ជម្រាបជូន​សម្តេច​ផងដែរ​ថា Logo ខួប​អនុស្សាវរីយ៍​នេះ​បាន​សម្រេច​ហើយ​គឺជា​ផ្លិត​មាន​រូប​ម្ខាង​ជា​ទង់ជាតិ​កម្ពុជា និង​ម្ខាង​ទៀត​មាន​រូប​ជា​ទង់ជាតិ​ជប៉ុន​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ លោក Horinoughi Hidehisa ដែល​បាន​សាទរ ចំពោះ​លទ្ធផល​មហាសន្និបាត របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សម្តេច​តេជោ ក៏​បាន​វាយ​តំលៃ​ខ្ពល់​ចំពោះ​ស្លាកស​ញ្ញា Logo នៃ​ចំណង​មិត្តភាព​ការទូត​កម្ពុជា​-​ជប៉ុន លើក​ទី ៦៥​នេះ​។ សម្តេច​តេជោ បាន​ណែនាំ​អោយ​ចូលរួម​រៀបចំ​ឲ្យមាន​សកម្មភាព​អោយបាន​ច្រើន​ដើម្បី​ញាំ​ង​អោយ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ការទូត​លើក​ទី​៦៥​នេះ កាន់តែ​មាន​ភាព​អធិក​អ​ធ័ម បំផុត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×