Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​បំលាស់​ទី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល សត្វ​ទ​ន្ទ្រី​ត​ធំ ធ្វើដំណើរ​ជាង​៨០០០ គីឡូ ពី​ប្រទេស​អូស្ត្រាលី មកកាន់​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុងប្រទេស​កម្ពុជា​

spot_img

តាកែវ ៖ សំបុក​របស់​សត្វ​ទ​ន្ទ្រី​ត​ធំ​នៅ​ទីបំផុត​ត្រូវបាន​រកឃើញ​ដោយ​ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​តំបន់​ដែល​កំពុង​ទទួល​កាន​ការគាំទ្រ​របស់​អង្គការ​BirdLife​នៅ​កម្ពុជា ទីតាំង​នេះ​ស្ថិតនៅ​ភាគ​ត្បូង​ឈាង​ខាងកើត​នា​ប្រទេស​កម្ពុជា​។

រូប ៖ សត្វទន្ទ្រីតធំ

​តាម​ការស្រាវជ្រាវ​ក្នុង ពេល​ថ្មីៗ​នេះ​របស់​ក្រុម​អ្នកសិក្សា​ជនជាតិ​អូស្ត្រាលី​ពី​ប្រភេទ​ទេ​សន្តរ​ប្រវេ​ស​ន៏​(AWSG) បាន​រកឃើញថា​សត្វ​បក្សី​ទ​ន្ទ្រី​ត​ធំ​ធ្វើការ​បំលាស់ ទី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពោលគឺ​វា​ធ្វើដំណើរ​ជាង​៨០០០​គីឡូម៉ែត្រ​ចេញ ពី​ទីតាំង​ដែល​រក​ចំណី​នៅ​រដូវ​មិន​បន្ត​ពូជ​ក្នុងប្រទេស​អូស្ត្រាលី​ទៅ​តំបន់​ពង​កូន​ក្នុងប្រទេស​កម្ពុជា​(​ហើយ​និង​នៅក្នុង​ប្រទេស​ឥណ្ឌា ភាគ​ខាងលិច​)​។

​សំបុក​សត្វ​ដែល​យើង​រកឃើញ​នៅ​តំបន់ការពារទេសភាព​យើង​នេះ​ប្រហែលជា​សត្វ​ដែល​ស្ថិតនៅក្នុង​ក្រុម​សត្វ​ចំនួន​២ (​មានឈ្មោះ​ដែល​ដាក់អោយ​ថា SHE និង​SEC) ដែល​ត្រូវ​អ្នក សិក្សា​អូស្ត្រាលី​បានដាក់​ឧបករណ៍​ប​ញ្ចូ​ន​សារ​(solar transmitter) ហើយ​សត្វ​ទាំង​២​នេះ​ត្រូវបាន​កត់ត្រា​ថា​បាន​ត្រឡប់​ទៅរក​ចំណី នៅក្នុង​ប្រទេស​អូស្ត្រាលី​ដោយ​ជោគជ័យ​ក្រោយ​ចេញពី​ទីតាំង​ពង​កូន​នា​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ៕

ដោយ​៖​កូ​ឡាប​

រូប ៖ ពងរបស់សត្វទន្ទ្រីតធំ
រូប ៖ ទេសភាពបឹង
រូប ៖ ទេសភាពបឹង
រូប ៖ ទេសភាពបឹង
spot_img
×