Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់ ០១​នាក់ ទៅ​តុលាការ​

spot_img

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទដៃ​)​។​

​ឈ្មោះ សារ ឡុ​ក ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌទួលគោក ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​២០:៣០​នាទី នៅ​ចំណុច គល់ស្ពាន​លូទឹកស្អុយ ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ខណៈដែល​ជនសង្ស័យ​រូបនេះ បានធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទដៃ ម៉ាក Iphone 11 Pro Max ពណ៍​ទឹកមាស ពី​ប្រជាពលរដ្ឋ​ជា​ស្ត្រី កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​ម្នាក់ឯង បានសម្រេច ភ្លាមនោះ ជនរងគ្រោះ​ស្រែក​ចោរៗ លឺ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ឃើញ បាន​ស្ទាក់​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ ខាងលើ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹងថា រូបគេ ពិតជា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ស្ត្រីជន​រងគ្រោះ ខាងលើ ពិតប្រាកដ​មែន​។ ក្នុង​ពេលធ្វើ​សកម្មភាព រូបគេ​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក ស៊ុយ​ស៊ុយ​គី​និ​ច ពណ៍​សលាយ​ខៀវ គ្មាន​ស្លាក​លេខ ចេញពី​កន្លែង​ហូប​អាហារ​នៅ​ម្តុំ​សន្ធរ​មុខ ក្នុង​គោលបំណង​ត្រលប់​ទៅផ្ទះ លុះ​ពេល​ជិះ​ដល់​ចំណុច ខាងលើ ក៏​ឃើញ​ស្រី្ត​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង និង​មាន​ទូរស័ព្ទ​នៅ​ក្នង​ហោប៉ៅ​ខោ ងាយស្រួល​ឆក់ ភ្លាមនោះ​រូបគេ បាន​ជិះ​ម៉ូតូ​ទៅ​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ហោប៉ៅ​របស់​ជនរងគ្រោះ​បានសម្រេច ហើយ​ជនរងគ្រោះ​បាន​ស្រែក​ចោរៗ នឹង​ជា​សំណាង​មិនល្អ​ស្របពេល​កម្លាំង​អាវុធហត្ថ​ល្បាត​ឃើញ​ឃាត់ខ្លួន​តែម្តង​៕​

ដោយ​៖​កូ​ឡាប​

spot_img
×