Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រាប៉ះ​ចំ​ស្រា​កាច​ទំនាស់​ពាក្យសំដី កាប់​មួយ​បុ័ងតោ​រយះ​ដេរ ​១៦ ​ថ្នេរ ជនដៃដល់​រត់​បាត់​

spot_img

បន្ទាយមានជ័យ ៖ រយៈពេល​៣​ថ្ងៃ​ហើយ សមត្ថកិច្ច​នៅ​ពុំទាន់​ចាប់បាន​ជនដៃដល់​ម្នាក់ កាន់​កាំបិត​បុ័ងតោ កាប់​កម្មករ​ម្នាក់​រយះ​ដេរ​១៦​ថ្នេរ ។ ជនបង្ក​បាន​រត់​គេចខ្លួនបាត់​ក្រោយពី​ធ្វើ​សកម្មភាព​រួច ពេលនេះ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​។​

​សូមបញ្ជាក់ថា កម្មករ​ម្នាក់​បាន​រងរបួស​ធ្ងន់ ដោយ​ភាគី​ទំនាស់​កាប់​មួយ​បុ័ងតោ​រយះ​ដេរ​១៦​ថ្នេរ ខណៈពេល​ផឹកស៊ី ។​ហេតុការណ៍​អំពើហិង្សា​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​កសាង​ស្ថានីយ៍​ទឹកស្អាត ខាងកើត​ភូមិ​ពោធិ​រំ​បុណ្យ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​ឈ្មោះ ធួ​ង ឧស្សាហ៍ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង មុខរបរ​កម្មករសំណង់ ។​ចំណែក​ជនដៃដល់ ឈ្មោះ ម៉ៅ (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករសំណង់​ដូចគ្នា ។​

​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា ៖ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ និង​ជនដៃដល់​បាន​ផឹកស្រា​ជុំគ្នា ពេល​កំពុង​ផឹក ក៏មាន​ទំនាស់​ពាក្យសំដី​ក្លាយជា​ជម្លោះ រហូតដល់​ឈ្មោះ​ម៉ៅ បាន​ទាញ​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ឈ្មោះ ឧស្សាហ៍ ១​កាំបិត ត្រូវចំ​ស្មា​ស្តាំ រយះ​ប្រវែង​១០​សង់ទីម៉ែត្រ ដេរ​ចំនួន​១៦​ថ្នេរ ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ពន្លៃ​។

​ចំណែក​ជនដៃដល់​ឈ្មោះ ម៉ៅ បាន​រត់​គេចខ្លួនបាត់​ក្រោយពី​ធ្វើ​សកម្មភាព​រួច ពេលនេះ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន ៕

ដោយ​៖​កូ​ឡាប​

spot_img
×