Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ន​គរបាល ត្រៀម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃទី​១ ឧសភា​នៅ​ទូទាំងប្រទេស ចំនួន​ជិត​៤​ពាន់​នាក់ និង​៥៦៨​គោលដៅ

spot_img

​ភ្នំពេញ​៖ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ។ សេចក្តីជូនដំណឹង​រប​ស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្តីពី​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​នឹង​ចាប់ផ្តើម​អនុវត្ត ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ។ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន បញ្ជាក់ថា កម្លាំង​ន​នគរបាល ត្រៀម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នា​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ ខាងមុខនេះ​តទៅ នៅ​ទូទាំងប្រទេស ចំនួន​ជិត​៤​ពាន់​នាក់ និង​៥៦៨​គោលដៅ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​នៅ​ទូទាំងប្រទេស ចូលរួម​សហការ និង​គោរព​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវ គោក ដើម្បី​ការពារ អាយុជីវិត និង​ទ្រព្យសម្បត្តិ​ខ្លួន ឯង​ផ្ទាល់ និង​អ្នកដទៃ ដោយ​ស្មារតី​ទទួល ខុសត្រូវ​។​

​យោងតាម​សេចក្ដីជូនដំណឹង របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ និង​អនុវត្តតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បានជា​អតិបរមា ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​នៅ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រាប ដូច ខាងក្រោម ៖

១-​កម្លាំង​នគរបាល​ចរាចរណ៍ ផ្លូវគោក​នៅ​ទូទាំងប្រទេស នឹង​ធ្វើការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក​ដោយ​ចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ តទៅ​។​

២-​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ទូ​ទាំ​ប្រទេស នឹង​អនុវត្ត​ច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក និង​អនុ​វ​ក្រឹត្យ​ខាងលើ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង​មាន​សីលធម៌ វិជ្ជាជីវៈ ព្រមទាំង ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។​

៣-​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សូម​ធ្វើការ​អំពាវនាវ និង​សំណូមពរ​យ៉ាងទទូច ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​នៅ​ទូទាំងប្រទេស ចូលរួម​សហការ និង​គោរព​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ការពារ អាយុជីវិត និង​ទ្រព្យសម្បត្តិ​ខ្លួនឯង​ផ្ទាល់ និង​អ្នក​ដ៏​ទៃ ដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​។​

​យោងតាម​ផែនការ​ណ៍​ដែល នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ផ្ញើជូន សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ដើម្បី​ធានា​ប្រសិទ្ធភាព និង​និរន្ដរភាព ក្នុងការ​រឹតបន្ដឹង អនុវត្ត​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក ចាប់ពី​ថ្ងៃទី​១ ឧសភា តទៅ អ​គ្ន​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ដឹកនាំ​ធ្វើការ ត្រៀមលក្ខណៈ ដូចខាងក្រោម ៖

១-​សហការ​ជាមួយ ក្រុមការងារ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាក់តែង​រួច​ជា​ស្ថាពរ​នូវ​ប្រកា ស​អន្ដរក្រសួង​ចំនួន​ពីរ ស្ដីពី ការពិន័យ និង​ការបែងចែក​ប្រាក់រង្វាន់ ពី​ការពិន័យ​បទល្មើស ចរាចរណ៍​ផ្លូវគោក និង​បានទទួល​បង្កាន់ដៃ បង់ប្រាក់​ពិន័យ ចំនួន​២៥.០០០​ក្បាល ធ្វើការ​បែងចែក ដល់​គ្រប់​អង្គភាព នគរបាល​ចរាចរណ៍​ផ្លូវគោក ទូទាំងប្រទេស​រួចរាល់ ផងដែរ​។​

២-​គ្រប់​ស្នងការដ្ឋាន​នគរបាល រាជធានី​-​ខេត្ត និង​នាយកដ្ឋាន​ជំនាញ បាន​កសាង​ផែនការ សកម្មភាព​ស្ដីពី​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០២០ រួចរាល់ ដោយ បានកំណត់ ដូចជា ៖ គោលដៅ​ត្រួយ​ពិនិត្យ​រឹតបន្ដឹង​ច្បាប់ សរុប​ចំនួន​៥៦៨​គោលដៅ ,​ប្រើ ប្រាស់​កម្លាំង​សរុប ចំនួន ៣.៩១៩​នាក់ ក្នុងនោះ កម្លាំង​នគរបាល​ចរាចរណ៍ ចំនួន​៣.៥០៧ នាក់ និង​កម្លាំង​សហការ ចំនួន​៤១២​នាក់ ,​ប្រើប្រាស់​មធ្យោបាយ ចំនួន​៣៦៤​គ្រឿង (​រថយន្ដ​៦៦​គ្រឿង និង​ម៉ូតូ​២៩៨​គ្រឿង​) , បាន​ត្រៀម​រួចជាស្រេច​រៀបចំ ទីតាំង​រក្សាទុក​យាយ យន្ដ​ល្មើស​ដែល​ត្រូវ​ឃាត់ទុក និង​កែតម្រូវ​។​

៣-​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល បង្កើន​សមត្ថភាព​ជំនាញ​ត្រួតពិនិត្យ និង​អន្ដរាគមន៍ សីលធម៌ វិន័យ និង​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ​៣៦ អន ក្រ​.​បក​. ដល់​មន្ដ្រីនគរបាល​ច​រា​ចរណ៍​ផ្លូវគោក ទូទាំងប្រទេស​សរុប​ចំនួន ៣.៩៧៨​នាក់​។​

៤-​បាន​ជំរុញ​ការផ្សព្វផ្សាយ អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក​.​សេចក្ដីជូនដំណឹង​ស្ដីពី ការ​រឹតបន្ដឹង អនុវត្ត​ច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក ពីថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២០ និង​ចម្រៀង​សុវត្ថិភាព​ចរាច ណ៍ តាម​បណ្ដាញ​ផ្សព្វផ្សាយ ហេស​ប៊ុ​ក ទូរទស្សន៍ វិទ្យុ ដងផ្លូវ ទីប្រជុំជន និង​តាម​កម្មវិធី​នានា ។​

៥-​បាន​ត្រៀម​មន្ដ្រី​គ្រប់​អង្គភាព​តាមដាន បំភ្លឺ និង​ឆ្លើយតប​នឹង​ចម្ងល់ ឬ​ប្រតិកម្ម​នានា របស់​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ ដល់​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក​៕ដោយ៖កូឡាប

spot_img
×