Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ក្របី​ដ៏​ធំ​មួយ​ក្បាល ដេញ​វាយប្រហារ​ម្តាយ​ម្នាក់​កំពុង​ពរ​កូន​យ៉ាង​សាហាវ ឃើញ​ហើយ​ស្លុតចិត្ត (​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​រន្ធត់​បំផុត​មួយ ដែល​បង្ហាញ​ឲ្យ​ឃើញ​ដំរីទឹក​ដ៏​ធំ​១​ក្បាល បាន​ដេញ​វាយប្រហារ​ម្តាយ និង​កូនតូច​ម្នាក់​យ៉ាង​សាហាវ បន្ទាប់ពី​វា​បាន​រត់គេច​ចេញពី​ម្ចាស់​របស់​វា​នៅតាម​ផ្លូវ ។​

​យោងតាម Daily Mail ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង Heyuan ខេត្ត Guangdong ភាគខាងត្បូង​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី​១៩ មេសា កន្លងទៅនេះ ។ ហើយ​ហេតុការណ៍​នេះ ត្រូវបាន​ថត​បាន​ដោយ​កាមេរ៉ា​បំពាក់​នៅ​ខាងក្រៅ​ផ្ទះ​គ្រួសារ​រងគ្រោះ​។​

​នៅក្នុង​វីដេអូ យើង​អាច​ឃើញថា ម្តាយ​នោះបាន​កំពុង​ពរ​កូន​របស់​នាង​នៅ​ខាងក្រៅ​ផ្ទះ នៅពេលនោះ​ស្រាប់​តែមាន​សត្វ​ក្របី​ទឹក​មួយ​ក្បាល បាន​ដេញ​វាយប្រហារ​មកលើ​នាង​ពីក្រោយ​។ ភ្លាមៗ​នោះ នាង​ក៏បាន​ជំពប់ជើង​ដួល​ទៅនឹង​ដី និង​ព្យាយាម​គេចខ្លួន​ពីស​ត្វ​ក្របី​នេះ ប៉ុន្តែ មិនអាច​ទៅរួច​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​បុក​គាស់​នាង​ឲ្យ​ផ្ទប់​នឹង​ជញ្ជាំង ជាមួយ​ស្នែង​ដ៏​មុត​ស្រួច​របស់​វា​យ៉ាង​សាហាវ ។​

​សម្លេង​ស្រែក​ឲ្យ​ជួយ​ខ្លាំងៗ​របស់​ស្ត្រី​ជា​ម្តាយ និង​កូនតូច​របស់​នាង បានលឺ​ដល់​សមាជិកគ្រួសារ​ប្រុស​២​នាក់ ស្ទុះ​ចេញមក​ជួយ​យ៉ាង​លឿន ហើយ​ពួកគេ​បាន​ព្យាយាម​រុញច្រាន​ក្របី​នោះ​ចេញទៅ ហើយ​ម្តាយ និង​កូនតូច ក៏ត្រូវ​បាន​នាំយកទៅ​ខាងក្នុង​ដោយ​សុវត្ថិភាព ។

​បន្ទាប់មក ប៉ូលិស​ក្នុង​តំបន់​ក៏បាន​មកដល់​កន្លែងកើតហេតុ និង​ចាប់​សត្វ​ក្របី​នោះ ។ ទោះយ៉ាងណា សត្វ​ក្របី​នេះ​ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស បន្ទាប់ពី​ពួកគេ​ត្រូវ​បានផ្តល់​ការយល់ព្រម​ពី​ការិយាល័យ​សន្តិសុខ​សាធារណៈ​។​

​ម្តាយ​ដែល​គេ​ជឿថា​មាន​អាយុ​ខ្ទង់ ៣០ ឆ្នាំ បាន​រងរបួស​។ ចំណែក​កូនតូច​របស់​នាង​មិនមាន​បញ្ហា​អ្វី​នោះទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Daily Mail)

spot_img
×