Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បើក​សាលា​វិញ​ ក្នុង​ទីក្រុង​ធំៗ ក្រោយពេល​វីរុស​កូ​រ៉ូ​ណា​ស្រាកស្រាន្ត​

spot_img

​សិស្សសាលា​នៅក្នុង​ទីក្រុង​ធំៗ របស់​ចិន​ចាប់ផ្តើម​ចូលរៀន​វិញ បន្ទាប់ពី​ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​ហាក់​មាន​ភាព​ស្រាកស្រាន្ត​ខ្លាំង​។​

​សាលា​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ប៉េកាំង​បាន​បើក​ដំណើរការ​វិញ​ទទួល​ស្វាគមន៍​សិស្ស ខណៈដែល​សាលា​ជាច្រើន​នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​ចិន បាន​បើក​ឡើងវិញ​ជាច្រើន​សប្តាហ៍​មកហើយ​។​

​ទីក្រុង​វូ​ហាន កន្លែង​ដែល​វីរុស​កូ​រ៉ូ​ណា​ផ្ទុះ​កាលពី​ឆ្នាំមុន គ្រោង​នឹង​បើក​សាលា​ឲ្យ​សិស្សានុសិស្ស​ចូលរៀន​វិញ​នៅ​ថ្ងៃទី ៦ ខែឧសភា​ខាងមុខ​។​

​ចិន​អះអាងថា​ខ្លួន​បាន​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​បាន​។ ចិន​បានប្រកាសថា​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ២៦​នាក់​ប៉ុណ្ណោះ​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក ហើយ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់ ៨២.៨៣០​នាក់​។

​អ្នកជំងឺ​ទាំងអស់​នៅក្នុង​ទីក្រុង​វូ​ហាន​បានជា​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុង​ប៉េកាំង​។​

​ទោះយ៉ាងណា គេ​នៅមាន​ការព្រួយបារម្ភ​ពី​ការផ្ទុះ​ឆ្លង​វីរុស​ជា​លើក​ទី ២ ហើយ​កា​រគ​ន្លាត​សង្គម​ត្រូវបាន​គេ​អនុវត្ត​យ៉ាង​តឹងរឹង ដោយ​សិស្ស​ម្នាក់ៗ​ត្រូវ​ពាក់​ម៉ាស និង​អង្គុយ​ឲ្យ​ឆ្ងាយ​ពីគ្នា​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះ​ចេញពី​ផ្សារ​សើម​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២១១.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.០០០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព ៖ BBC​

spot_img
×