Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ​ដាក់​កំហុស​លើ​ចិន​ថា ជា​អ្នកធ្វើ​ឲ្យ​រាតត្បាត​វីរុស COVID-19 និង​ថា​អា​មេ​រិច​នឹង​ទារ​សំណង​ពី​ចិន​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ចិន​គួរតែ​អាច​បញ្ឈប់​វីរុស​កូ​រ៉ូ​ណា​បាន មុនពេល​វា​ឆ្លង​រាតត្បាត​ទៅកាន់​ពិភពលោក​។ លោក​ថ្លែងថា រដ្ឋា​បាល​របស់លោក​កំពុង តែ​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​ម៉ដ្ឋ​ចង់​ចំពោះ​អ្វីដែល​បានកើត​ឡើង​។​

​លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​ដូច្នេះ​ថា “​ពួកយើង​កំពុងតែធ្វើការ​ស៊ើបអង្កេត​យ៉ា​ហ្មត់ចត់​… ពួកយើង​មិន​សប្បាយចិត្ត​ជាមួយនឹង​ចិន​ឡើយ​”​។​

“​មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​ឲ្យ​ពួកគេ​ទទួលខុសត្រូវ​”​។​

“​យើង​ជឿជាក់ថា វា​គួរតែ​អាច​ត្រូវ​បញ្ឈប់​បាន​នៅ​កន្លែង​វា​ផ្ទុះ​។ វា​គួរ​ត្រូវគេ​បញ្ឈប់​បាន​យ៉ាង​លឿន ហើយ​ដូច្នេះ វា​នឹង​មិនមាន​ការឆ្លង​រាតត្បាត​ជុំវិញ​ពិភពលោក​ឡើយ​”​។​

​ត្រាំ និយាយទៀតថា គាត់​ប្រហែល​នឹង​ទារ​សំណង​នៃ​ការខូចខាត​ពី​ចិន​។ កាលពីពេល​ថ្មីៗ​កាសែត​អាល្លឺម៉ង់ ស្នើ​ឲ្យ​ចិន​ផ្តល់​សំណង​ជា​ទឹកប្រាក់ ១៦៥​ពាន់​លាន​ដុល្លារ​ដល់​អាល្លឺម៉ង ដោយសារតែ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ត្រូវ​បំផ្លាញ​ដោយ​វីរុស​។​

​លោក​ត្រាំ ត្រូវបាន​គេ​សួរថា​តើ​គាត់​នឹង​ពិចារណា ធ្វើ​ដូច​អាល្លឺម៉ង​ឬ​យ៉ាងណា ហើយ​គាត់​បាន​និយាយថា “​ពួកយើង​អាចធ្វើ​អ្វី​ផ្សេង​ដែល​ស្រួល​ជាង​នោះ​”​។​

​លោក​ថ្លែងថា “​អាល្លឺម៉ង់​កំពុង​សម្លឹងមើល​រឿង​មួយ ពួកយើង​កំពុង​មើល​រឿង​មួយ​។ ពួកយើង​កំពុងតែ​និយាយ​ពី​បញ្ហា​លុយ​ច្រើនជាង​ដែល​អាឡឺម៉ង​កំពុងនិយាយ​”​។​

“​ពួកយើង​មិនទាន់​បានកំណត់​ពី​ចំនួន​ទឹកប្រាក់​នៅឡើយ​ទេ​”​។​

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​និយាយថា អា​មេ​រិច​ជឿជាក់ថា ទីក្រុង​ប៉េកាំង​ខកខាន​ក្នុងការ​រាយការណ៍ ពី​ការផ្ទុះ​វីរុស​ឲ្យ​ទាន់ពេលវេលា និង​បិទបាំង​ពី​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​វីរុស​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បានធ្វើការ​ឆ្លើយតប​វិញ​ថា លោក Pompeo “​គួរ​ឈប់​លេងល្បែង​នយោបាយ​”​។ យក​ល្អ​គួរ​សន្សំ​កម្លាំង​ជួយសង្គ្រោះ​ជីវិត​វិញ​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្ទុះឡើង​ចេញពី​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២១១.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.០០០.០០០​នាក់​ជុំវិញ​ពិភពលោក​។​

​អា​មេ​រិច​គឺជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​វីរុស​នេះ ដោយមាន​អ្នក​ឆ្លង​សរុប​ជិត ១.០០០.០០០​នាក់ និង​ស្លាប់​ជាង ៥០.០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia / Johns Hopkins


spot_img
×