Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បាន​ស្លាប់ នៅនឹងកន្លែង​ពេល​ជិះ​ម៉ូតូ ធ្លាក់​លូ​កាត់​ទទឹង​ថ្នល់​

spot_img

ស្ទឹងត្រែង​៖ អ្នកជិះ​ម៉ូតូឌុប​គ្នា​ពីរ​នាក់​មាន​ល្បឿន​លឿន បាន​ធ្លាក់ចូល​ប្រឡាយ​លូ​កាត់​ទទឹង​ថ្នល់ បណ្តាល​ឲ​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត មាន​នៅលើ​កំណាត់​ផ្លូវ​កំពុង​ស្ថាបនា​មួយ ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៨​និង ៣៥ នាទី​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​។​

​នគរបាល​បាន​បញ្ជាក់ថា អ្នកបើក​ម៉ូតូ​ឈ្មោះ​ទុង មីនា ភេទ ប្រុស អាយុ​២០ ឆ្នាំមាន​មុខរបរ ជា​កម្មករ ស្រុកកំណើត​នៅ​ភូមិ​ញ៉ា​ង​ស៊ុំ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ អ្នករួមដំណើរ​ឈ្មោះ​វង្ស ត្រា ភេទ ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​អូរ​រៃ ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​នេះ បណ្តាលមកពី​បើក​ម៉ូតូ​ក្នុង​ល្បឿន ខ្វះ​ការប្រុងប្រយ័ត្ន មិន​ពាក់មួក​ការពារ​សុវត្ថិភាព​៕ ដោយ ៖ សុខុម​

spot_img
×