Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាច្រើន​គ្រួសារ មកពី​ឃុំ​ចំនួន​៥ ក្នុងស្រុក​សង្កែ ស្នើ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ពួកគាត់ បន្តធ្វើ​ស្រែ ដែល​អាស្រ័យ​ផល​ជាង​២០​ឆ្នាំ

spot_img

​បាត់ដំបង ៖ ពលរដ្ឋ​ជាច្រើន​គ្រួសារ​ចំនួន​៥​ឃុំ មាន​ឃុំ​អន្លង់​វិល ឃុំ​រការ ឃុំ​តា​ប៉ុន ឃុំ​កំពង់ព្រះ និង​ឃុំ​កំពង់​ព្រៀង ក្នុងស្រុក​សង្កែ បាននាំគ្នា​ប្រមូលផ្ដុំ ស្នើសុំ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ពួកគាត់ បន្តធ្វើ​ស្រែ​ដែល​អាស្រ័យ​ផល​ជាង​២០​ឆ្នាំ នៅ​លើដី​តំបន់​៣ ត្រង់​នៅ​ចំណុច​អណ្ដូង​២ ស្ថិតក្នុង​ភូមិ​សាលា​អណ្ដូង​បុណ្យ ឃុំ​អន្លង​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ប៉ុន្តែ​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង​ថា ការហាមឃាត់​មិន​ឲ្យ​ពួកគាត់ ធ្វើស្រែ​នៅក្នុង​តំបន់​៣ គឺ​អនុវត្ត​ទៅតាម​ប្រកាស របស់​រាជរដ្ឋាភិបាល ក្នុងការ​រក្សាទុក​ព្រៃ​លិច​ទឹក​។​

​បើតាម​ប្រជាពលរដ្ឋ ដែល​លើក​ប្រមូល​ផ្ដុំគ្នា ស្នើសុំ​រាជរដ្ឋាភិបាល​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បានមក​អាស្រ័យ​ផល លើដី​តំបន់​៣​នេះ ចាប់ពី​តាំងពី​ឆ្នាំ​១៩៩៧ និង​ខ្លះទៀត មក​នៅក្នុង​ឆ្នាំ​២០០០ ព្រោះ​នៅ​តំបន់​នេះ ជា​តំបន់​ព្រៃ​លិច​ទឹក ក្នុង​រដូវវស្សារ ទើប​នៅ​ឆ្នាំ​២០០១ ត្រូវ​មន្ត្រីជលផល បានមក​បោះបង្គោល​ដៅ​ជា​តំបន់​៣ រក្សាទុក​សម្រាប់​ត្រី​ពង​កូន​។ ការស្នើសុំ​របស់​ពួកគាត់​នេះ កន្លងមក អា​
​ជ្ញា​ធរ​ខេត្តបាត់ដំបង ក៏បាន​អនុញ្ញាត​ឲ្យ​ពួកគាត់ ធ្វើស្រែ​បន្តទៀត ប៉ុន្តែ​នៅ​ឆ្នាំ​២០២០​នេះ ខាង​មន្ត្រី​អធិការកិច្ច និង​មន្ត្រីជលផល បានមក​ប្រាប់​ពួកគាត់​ថា មិន​អនុញ្ញាត​ឲ្យ​ធ្វើស្រែ​បន្តទៀត​ទេ បើសិនជា​ឲ្យ​ត្រាក់ទ័រ ឬ​ប្រើប្រាស់​យាន​អ្វី​ភ្ជួរស្រែ ជំនាញ​នឹង​ចាប់​ឃាត់ទុក​ហើយ ។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការហាមឃាត់​មិន​ឲ្យ​ពួកគាត់​ធ្វើស្រែ​នៅ​តំបន់​៣​នេះ គឺ​អនុវត្ត​ទៅតាម​ប្រកាស​របស់​រាជរដ្ឋាភិបាល ក្នុងការ​រក្សាទុក​ព្រៃ​លិច​ទឹក ដើម្បី​ទុក​ឲ្យ​ត្រី​ពង​។ អាជ្ញាធរខេត្ត​មិនអាច​អនុញ្ញាត ឲ្យ​ពួកគាត់​ធ្វើ​បន្តទៀត​នោះទេ ព្រោះ​កាលណា​បើ​ឲ្យ​ពួកគាត់​នៅ​ស្រុក​សង្កែ​ធ្វើ គឺ​នៅតាម​បណ្ដា​ស្រុក​មួយចំនួនទៀត មាននៅ​ស្រុក​មោងឫស្សី និង​ស្រុក​ថ្មគោល ជាដើម ក៏​នឹងមាន​ការទាមទារ​ស្នើសុំ​ធ្វើ​ដូចគ្នា ហើយ​កាន់តែ​ធ្វើ​ឲ្យ​ព្រៃ​លិច​ទឹក មានការ​ហិនហោច​ជា​បន្តបន្ទាប់ ជាមិនខាន​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×