Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ បន្សល់​ពី​សម័យ​សង្គ្រាម​នៅក្នុង​អូរ​និង​ស្ទឹង​

spot_img

​ពោធិ៍សាត់ ៖ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ បន្សល់ទុក​ពី​សម័យ​សង្គ្រាម នៅក្នុង​អូរ​និង​ស្ទឹង ត្រូវបាន​ប្រទះឃើញ នៅក្នុង​ស្រុក​២​ផ្សេងគ្នា គឺ​ស្រុក​កណ្តៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​។​

​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កណ្តៀង បាន​ប្រាប់​ឱ្យដឹងថា នៅវេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​១​គ្រាប់​ប្រភេទ​ផ្លែ​ទឹក​គោ នៅក្នុង​ស្ទឹង​ស្ថិតក្នុង​ភូមិ​វត្ត​ពោធិ៍​ទី​២ ឃុំ​អន្លង់​វិល ស្រុ​
​ក​កណ្តៀង ខេត្តពោធិ៍សាត់​។

​ចំណែក​កម្លាំង​អាវុធហត្ថ​ស្រុក​បាកាន បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នៅវេលា​ម៉ោង​៩​និង​៤០​នាទី ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ឈ្មោះ ពៅ កុសល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​រំដេង ឃុំ​រំលេច ស្រុក​បាកាន ខេត្តពោធិ៍សាត់ បានមក​រាយការណ៍​ជូន​ប៉ុស្តិ៍​រដ្ឋបាល​រំលេច​ថា គាត់​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ មិនទាន់​ផ្ទុះ​នៅក្នុង​អូរ ក្រោយ​ផ្ទះ​គាត់​។ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​រំលេច បាន​ទៅពិនិត្យ​ជាក់ស្តែង គឺ​ឃើញ​ប្រភេទ​គ្រាប់បែក​អន្លូង​។​

​គួរបញ្ជាក់​ផងដែរ​ថា គ្រាប់​ទាំងអស់នោះ គឺ​បាន​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​មកម្ល៉េះ​។ បច្ចុប្បន្ន សមត្ថកិច្ច បាន​យក​បន្លា​ហ៊ុមព័ទ្ធ និង​រាយការណ៍​ទៅ​អង្គភាព HELO TRUST ដូចគ្នា ដើម្បី​យកទៅ​កម្ទេចចោល​៕ ដោយ ៖ អ៊ុង​សា​រុំ​


spot_img
×