Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ថ្ងៃទី​២៩ មេសា ដល់​ថ្ងៃទី​៥ ខែឧសភា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន មាន​ឥទ្ធិពល​ខ្សោយ​គ្របដណ្តប់​លើ​កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់​

spot_img

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​២៩ មេសា ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០ ។ តាមរយៈ​ការតាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេតឃើញថា ជ្រលង​នៃ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន មាន​ឥទ្ធិពល​ខ្សោយ​គ្របដណ្តប់​លើ​កម្ពុជា ។

​ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វា​ទំនាប​កណ្តាល បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

​ក្រសួង​ជំនាញ​ដដែល ក៏បាន​ស្នើ​សូម​ដល់​សាធារណជន ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​បណ្តា​ខេត្ត​ជាប់​សមុទ្រ ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​១ ខែឧសភា ៕​ដោយ កូ​ឡាប​

spot_img
×