Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ភាពខ្វះខាត​ច្បាប់​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ និង​ច្បាប់​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរ​វ​កម្ម នឹង​អាច​ប្រឈម​ចុះ​ក្នុង​បញ្ជីខ្មៅ

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ​លើក​ទី​៣ និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​រវ​កម្ម ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍ​សង្គម​ផង និង​ដើម្បីឱ្យ​ស្របទៅនឹង​បទដ្ឋាន​អន្តរជាតិ ដែល​តម្រូវឱ្យ​កម្ពុជា មាន​យន្តការ​ជាក់លាក់​ផង ហើយ​ប្រសិនបើ​កម្ពុជា នៅតែ​បន្ត​ភាពខ្វះខាត​ច្បាប់​ទាំងពីរ​នេះ នោះ​នឹង​អាច​ប្រឈម​ចុះ​ក្នុង​បញ្ជីខ្មៅ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន អញ្ជើញ ដឹក នាំ កិច្ច ប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ និង​កែសម្រួល​សេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ​លើក​ទី​៣ និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​រវ​កម្ម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ កែសម្រួល និង​ឆ្លង​សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ គឺជា​កិច្ចប្រជុំ​លើកចុងក្រោយ​ហើយ ដោយសារ​ចំណុច​ដែល​ត្រូវ​កែសម្រួល​ក្នុង​ច្បាប់​នេះ នៅ​សេសសល់​តិចតួច​ប៉ុណ្ណោះ​។ សម្ដេច​បន្តថា សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ នឹងត្រូវ​បញ្ជូន​ទៅសុំ​ការអនុម័ត​ពី​គណៈរដ្ឋមន្ត្រី ក្នុងពេល​តែមួយ​តែម្ដង​នាពេលខាងមុខ​។​

​សម្ដេច​បាន​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ក្រុមការងារ​អន្តរក្រសួង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​សេចក្ដីព្រាងច្បាប់​នេះ អាច​ឈានទៅ​បញ្ចប់​ការតាក់តែង បាន​ទាន់ពេលវេលា​នៅមុន​ដំណាច់​ខែមេសា ឆ្នាំ​២០២០ តាម​ការគ្រោងទុក​។ សម្ដេច​បាន​មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការវិវឌ្ឍ​សង្គម​ផង និង​ដើម្បីឱ្យ​ស្របទៅនឹង​បទដ្ឋាន​អន្តរជាតិ ដែល​តម្រូវឱ្យ​កម្ពុជា មាន​យន្តការ​ជាក់លាក់​ផង​។​

​សូមបញ្ជាក់ថា ដោយសារ​ភាពខ្វះខាត នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ​លើក​ទី​៣ និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរ​វ​កម្ម កម្ពុជា​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រទេស​ស្ថិតក្នុង​បញ្ជី​ប្រផេះ ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់ ធ្វើឱ្យ​អ្នកវិនិយោគ​មានការ​រារែក និង​អាច​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​។ ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ភាពខ្វះខាត​ច្បាប់​នេះ​ទៀត នោះ​នឹង​អាច​ប្រឈម​ចុះ​ក្នុង​បញ្ជីខ្មៅ ៕​

ដោយ​៖​កូ​ឡាប​

spot_img
×