Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល ចាប់​យាយ​សក់ស​ម្នាក់ អាយុ​ជាង​៧០​ឆ្នាំ ជួញដូរ​គ្រឿងញៀន នៅ​ជនបទ​

spot_img

​បាត់ដំបង​៖ ស្រី​វ័យ​ចំណាស់ ជា​អ្នក​ជួយ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្រុង​បាត់ដំបង កាលពី​ថ្ងៃ ចន្ទ ទី​២៧ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣៥ នាទី​នៅ​ចំណុច​ក្រុមទី​៣០ ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

​ដោយ​អនុវត្តតាម​មតិ​ដឹកនាំ​ជាប្រចាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏ដូចជា​យោបល់​ណែនាំ​លើ​ការងារ​ជំនាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន នគរបាល​ក្រុង​បាត់ដំបង ដែលមាន​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ ជា​អធិការនគរបាល​ក្រុង​បាត់ដំបង​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន ចូលរួម​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍ នៃ អធិការដ្ឋាន បានធ្វើការ​បង្ក្រាប​ករ​ណី​រក្សាទុក​ដឹកជញ្ជូន​ឬ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ក្នុង​បទល្មើស​ជាក់ស្តែង​ចំនួន​១​ករណី​
​និង​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១​នាក់ គឺ​ឈ្មោះ វិ​ន តឿ ហៅ យាយ​តឿ ហៅ យាយ​សក់ស ភេទ​ស្រី អាយុ ៧៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​រ៉ា​ជង្រុក ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​ក្នុង​ប្រតិបត្តិការ​នេះ ដកហូត​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា ដែលជា​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE​ចំនួន ៤​ថង់​មាន​ទម្ងន់​១៦,៥៨​ក្រាម កូន​ថង់​សម្រាប់​រំ​លែ​ក្រក​ថ្នាំញៀន​លក់​មួយចំនួន​។​

​នៅពេល​សាកសួរ​ស្រាវជ្រាវ​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា​នោះ​គឺជា​គ្រឿងញៀន ដែល​ខ្លួន​ជា​អ្នក​ចែកចាយ​នា​រយៈ​កន្លងមក​។​

​បច្ចុប្បន្ន​នគរបាល​ក្រុង​បាត់ដំបង បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង​មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​កូ​ឡាប​

spot_img
×