Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​! យុវជន​ម្នាក់​បើក​ម៉ូតូ​យ៉ាង​លឿន ទៅបុក​នឹង​រ៉ឺម៉ក​ដឹក​បន្លែ​ពេញទំហឹង ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង

spot_img

​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ គឺ​ភាគច្រើន​បង្កឡើង​ដោយ​ការបើក​បរទេស​មិន​គោរព​ច្បាប់ ក្នុងនោះ​ដូចជា​ការបើកបរ​ក្នុង​ល្បឿន​ហួសកំណត់ គ្មាន​ការយោគយល់​គ្នា វ៉ា​ជែង​មិន​ប្រុងប្រយ័ត្ន និង​ជាពិសេស​បើក​ក្នុងស្ថានភាព​ស្រវឹង ។​

​ជាក់ស្តែង ដូច​ករណីនេះ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​អ៊ីចឹង ដោយ​ម៉ូតូ​១​គ្រឿង​បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​ដ៏​លឿន​មិនដឹង​ស្រវឹង​ឬ​យ៉ាងណា បាន​ជិះ​បញ្ច្រាស​ចូលក្នុង​ចំណែក​ផ្លូវ​ខាងស្តាំ បុក​ទៅនឹង​រឺ​ម៉ក​ដឹក​បន្លែ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​កា​រ៉ា​ស់​សាំង TELA បានបង្ហាញ​ឲ្យ​ឃើញ​មុនពេល​កើតហេតុ រ៉ឺម៉ក​ដឹក​បន្លែ​១​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​ល្មម និង​ប្រកាន់​ស្តាំ​ត្រឹមត្រូវ ប៉ុន្តែ រំពេច​នោះ ដោយ​ឃើញ​ម៉ូតូ​១​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន ចូលមក​យ៉ាង​ចំ អ្នកបើក​រ៉ឺម៉ក​ក៏បាន​រ៉េ​ចង្កូត​មក​ខាង​ធ្វេ​ង ។ ទោះយ៉ាងណា ការព្យាយាម​គេច​របស់គាត់​ពុំ​អាច​ធ្វើបាន​ទាន់ពេលវេលា​បានទេ ព្រោះថា​ម៉ូតូ​នោះបាន​មកដល់​ទៅហើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បុក​គ្នា​យ៉ាង​ពេញទំហឹង​តែម្តង​។​

​សូមបញ្ជាក់ថា ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​កាល​វេលា​ម៉ោងជាង ១ រសៀល ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ នៅលើ​ផ្លូវ​លេខ​១១០ ចំណុច​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ខេ​ត្ក​ណ្តា​ល ។​

​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ មានឈ្មោះ ពុក វ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បើក​ម៉ូតូ​ម៉ាក HONDA DREAM ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០៨ ពាក់​ផ្លាក លេខ ភ្នំពេញ ១X-៣៣៥១ ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​ស្រុក​ស្អាង តាមផ្លូវ​លេខ​១១០ ក្នុង​ល្បឿន​ដ៏​លឿន​។ ចំណែក​អ្នកបើក​រ៉ឺម៉ក​ដឹក​បន្លែ មានឈ្មោះ ឌឿ​ន ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ស៊ីឈ្នួល​ដឹក​បន្លែ​ឲ្យ​គេ មាន​ទីលំនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​ស្រុក​ស្អាង​ទៅ​ភ្នំពេញ​។​

​ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍​ផ្លូវគោក ក៏បាន​មកដល់​កន្លែង​កើតហេតុ ធ្វើការ​វាសវែង ហើយ​យក​ម៉ូតូ និង រ៉ឺម៉ក់ ទៅ​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ស្រុក​កៀនស្វាយ​ដើម្បី​រក្សា​ទុកជា​វត្ថុតាង និង​បានប្រគល់​សព​យុវជន​នោះ​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ដោយ​៖ លឹម ហុង​

 

spot_img
×