Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យ​បញ្ជី ស្នើសុំ បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ក្នុងឱកាស​ពិធីបុណ្យ​ពិសាខបូជា

spot_img

​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌ បើក​កិច្ចប្រជុំ​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ពី​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន​២០ និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ ដោយមាន​ទណ្ឌិត​សរុប ២៧៣​នាក់ (​ស្រី​២៤​នាក់​)​។​

​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែមេសា ឆ្នាំ ២០២០ នា​ទីស្តីការ​ក្រសួងយុត្តិធម៌ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ ដើម្បី​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត ក្នុងឱកាស​ពិធីបុណ្យ​ពិសាខបូជា ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ លើ​បញ្ជី​ស្នើសុំ បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ពី ពន្ធនាគារ​រាជធានី​~​ខេត្ត ចំនួន​២០ និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ ដោយមាន​ទណ្ឌិត​សរុប ២៧៣ នាក់ (​ស្រី ២៤ នាក់​) ៕​ដោយ​៖​កូ​ឡាប​

spot_img
×