Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឥណ្ឌា​លុបចោល ការបញ្ជាទិញ​ឧបករណ៍ ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា កន្លះ​លាន​ពី​ចិន ដោយ​វា​បង្ហាញ​លទ្ធផល​មិន​ត្រឹមត្រូវ​

spot_img

​ប្រទេស​ឥណ្ឌា បាន​លុបចោល​ការបញ្ជាទិញ ឧបករណ៍​ធ្វើតេស្ត​លឿន រក​វីរុស​កូ​រ៉ូ​ណា ពី​ប្រទេស​ចិន ក្រោយពេល​ឧបករណ៍​នោះ ផ្តល់​លទ្ធផល​មិន​ត្រឹមត្រូវ​។​

​រដ្ឋធានី​ដេលី ក៏បាន​ដកយក​មកវិញ​នូវ​ឧបករណ៍ ធ្វើតេស្ត​របស់​ចិន​ទាំងអស់ ដែល​ត្រូវបាន​គេ​ប្រើប្រាស់ នៅក្នុង​រដ្ឋ​ជាច្រើន​។​

​ឧបករណ៍​ទាំងនោះ ត្រូវគេ​សន្មត​ប្រើប្រាស់ ដើម្បី​រក​អង្គ​បដិបក្ខ នៅក្នុង​ឈាម​របស់​មនុស្ស ដែល​អាចមាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។ (​អង្គ​បដិបក្ខ គឺជា​សារធាតុ​ក្នុង​ឈាម ដែល​ជួយ​ទប់ទល់​នឹង​រោគ​ផ្សេងៗ​)​។​

​ឧបករណ៍​ធ្វើតេស្ត​នោះ​ត្រូវការ​ពេល ៣០​នាទី​ដើម្បី​ដឹង​លទ្ធផល ហើយ​វា​ជួយ​អាជ្ញាធរ បាន​យ៉ាង​លឿន ឲ្យ​យល់ដឹង​ពី​ទំហំ នៃ​ការឆ្លង​ក្នុង​តំបន់​ច្បាស់លាស់​ណាមួយ​។​

​ប៉ុន្តែ ឧបករណ៍​ធ្វើតេស្ត​លឿ​នោះ មិនអាច​ធ្វើតេស្ត​រកឃើញ​វីរុស​កូ​រ៉ូ​ណា​ឡើយ ហើយ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន មាន​ក្តីកង្វល់​ពី​ការប្រើប្រាស់​វា សម្រាប់ធ្វើ​រោគវិនិច្ឆ័យ​។​

​នៅពេល​ជាមួយគ្នានេះដែរ ចិន​បាន​បដិសេធ ការអះអាង​របស់​ឥណ្ឌា​។​

“​គុណភាព​ផ​លិ​ផល​នាំ​ចេញពី​ចិន​គឺជា​អាទិភាព​។ វា​មិន​យុត្តិធម៌ និង​មាន​ទំ​នួ​ស​ខុសត្រូវ​សោះ ចំពោះ​បុគ្គល​ដែល​បាន​ចាត់​ផលិតផល​ចិន ជា​ផលិតផល​មិន​ត្រឹមត្រូវ និង​មើល​លើ​បញ្ហា​ប្រកបដោយ​ការរើសអើង​”​។ នេះ​ជាការ​លើកឡើង របស់​អ្នកនាំពាក្យ​ស្ថានទូត​ចិន​ឈ្មោះ Ji Rong នៅក្នុង​សេចក្តីប្រកាស នៅ​ថ្ងៃ​អង្គារ​នេះ​។​

​មាន​រដ្ឋ​ជាច្រើន​បាន​ជំរុញ ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា (ICMR) ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ធ្វើតេស្ត ជាមួយនឹង​ឧបករណ៍​ទាំងនោះ ចំពេល​មានការ​ព្រួយបារម្ភ​ថា ឥណ្ឌា​មិនបាន​ធ្វើតេស្តរ​កវី​រុស នៅ​តំបន់​ផ្សេងៗ​គ្រប់គ្រាន់​។​

​ដំបូង​ឡើយ ICMR មានការ​ស្នាក់​ស្ទើរ ប៉ុន្តែ​បានសម្រេច​នាំចូល​ឧបករណ៍ ធ្វើតេស្ត​លឿន​ពី​ក្រុមហ៊ុន​ចិន​។​

​ទោះយ៉ាងណា មិនយូរប៉ុន្មាន រដ្ឋ​ជាច្រើន​ក៏បាន​ចាប់ផ្តើម​ត្អូញត្អែរថា ឧបករណ៍​ធ្វើតេស្ត​ទាំងនោះ ផ្តល់​ភាពត្រឹមត្រូវ​ត្រឹមតែ ៥​ភាគរយ​ប៉ុណ្ណោះ​។ លើសពីនេះ​ទៀត នៅពេល​គេ​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត លើ​អ្នក​ដែល​គេ​បានដឹងថា មាន​ផ្ទុក​វីរុស​រួចហើយ លទ្ធ​ល​បង្ហាញថា​គ្មាន (​អវិជ្ជមាន​)​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ុ​ណា​សរុប​ជិត ៣០.០០០​នាក់ និង​មាន​អ្នកស្លាប់​ជិត ១០០០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×