Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ភ្នំ​គូលែន បង្ក្រាប ករណី​ដាក់តាំង​លក់​សំណាក​សត្វព្រៃ រួមមាន ក្បាលសត្វ​កែះ ភ្លុក​សត្វ​ក្លែងក្លាយ​

spot_img

​សៀមរាប​៖ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” បាន​ចុះ​ដល់​ចំណុច​ព្រះអង្គ​ធំ ស្ថិតនៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ បាន​ជួប​ករណី​ដាក់តាំង​លក់​សំណាក​សត្វព្រៃ​១​កន្លែង រួមមាន​ក្បាលសត្វ​កែះ​ក្លែងក្លាយ ១​ក្បាល ទម្ងន់​០,៨​គីឡូក្រាម ភ្លុក​សត្វ​ក្លែងក្លាយ ១០​ភ្លុក ឈាម​សត្វ​ក្លែងក្លាយ ១​លីត្រ និង​គ្រោងឆ្អឹង​សត្វ​ក្លែងក្លាយ ២,១​គីឡូក្រាម ដោយ​វត្ថុតាង​ទាំងអស់​បាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នាក់ការ​ខ្នងភ្នំ និង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​។​

​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» តំបន់ការពារទេសភាព​អង្គរ ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក និង​តំបន់​ប្រើប្រាស់​ច្រើន យ៉ាង​បឹង​ទន្លេសាប បាន​បែងចែក​ក្រុម​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់ និង​ប​ង្ក្រា​ម​បទល្មើស​ធនធានធម្មជាតិ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដែលជា​លទ្ធផល ក្នុងពេល​ចុះ​បំពេញការងារ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» ក្រុមការងារ​បាន​ចុះ​ដល់​ចំណុច​ព្រះអង្គ​ធំ ស្ថិតនៅ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ បាន​ជួប​ករណី​ដាក់តាំង​លក់​សំណាក​សត្វព្រៃ​១​កន្លែង រួមមាន​ក្បាលសត្វ​កែះ​ក្លែងក្លាយ ១​ក្បាល ទម្ងន់​០,៨​គីឡូក្រាម ភ្លុក​សត្វ​ក្លែងក្លាយ ១០​ភ្លុក ឈាម​សត្វ​ក្លែងក្លាយ ១​លីត្រ និង​គ្រោងឆ្អឹង​សត្វ​ក្លែងក្លាយ ២,១​គីឡូក្រាម ដោយ​វត្ថុតាង​ទាំងអស់​បាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​ស្នាក់ការ​ខ្នងភ្នំ និង​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដោយ​សហការ​ជាមួយ​សហគមន៍​ភ្នំ​បា​ល្ល័​ង្ក ក្រុមការងារ​បាន​ចុះ​ដល់​ចំណុច​ភ្នំ​បា​ល្ល័​ង្ក ស្ថិតនៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​ជួប​ជនសង្ស័យ​កំពុង​លួច​កាប់​ដើម​ផ្ចឹក​១​ដើម ប្រើប្រាស់​រណារយន្ត​ខ្នាត​ធំ​០១​គ្រឿង ដែលជា​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ស្រោង​។​

​ដោយឡែក​នៅ​ចំណុច​តាម​គោល​ផ្សេងៗ​ក្នុង​តំបន់​នៃ​តំបន់ការពារទេសភាព​អង្គរ តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ក្រុមការងារ​បាន​ចុះ​បំពេញការងារ ហើយ​បាន​បិត​ខិតប័ណ្ណ​អប់រំ​ផ្សព្វផ្សាយ នៅតាម​ដើមឈើ​បាន ៣១​សន្លឹក និង​សរសេរ​ពាក្យ​ថា​”​កុំ​”​តាម​ដើមឈើ​បាន ១៥​កន្លែង​៕​ដោយ​៖​កូ​ឡាប​

spot_img
×