Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ត្រាក់ទ័រ​ឈូសឆាយ​ក្រឡឹង​ជុំវិញ​ដីដំបូក បាក់​រលំ​សង្កត់​ស្លាប់​បុរស​ម្នា​ក់នៅ ស្រុក​រមាសហែក

spot_img

​ខេត្តស្វាយរៀងៈ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារតែ​បាក់​ដីដំបូក​រលំ​សង្កត់ លើ​ក្រោយ​ពេលដែល​ដីដំបូក​នោះ ត្រូវបាន​ត្រាក់ទ័រ​ឈូសឆាយ​ក្រឡឹង​ជុំវិញ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​កម្រ​មួយ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៨​ល្ងាច ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ត្រពាំង​ឈូក ភូមិ​ត្បែង ឃុំ​អំពិល ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​គ្រោះថ្នាក់​ដោយ​ដីដំបូក រលំ​សង្កត់​ខាងលើ​នោះ បាន​បណ្តាលឱ្យ​ស្លាប់​ឈ្មោះ សូ រ៉េ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ត្បែង ឃុំ​អំពិល ស្រុក​រមាសហែក ត្រង់ចំណុច​ត្រពាំង​ឈូក ស្ថិតក្នុង​ភូមិ​ត្បែ ឃុំ​អំពិល ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បាន​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទៅ​ជួល​ត្រាក់ទ័រ មកពី​ភូមិ តា​ខុប ឃុំ​កំពង់ត្រាច ចំនួន​៣​គ្រឿង​: ១. ឈ្មោះ កែវ ពិសី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ២.​ឈ្មោះ វ៉ា ថា​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៣ .​ឈ្មោះ ជា សំអាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អោយ មក​ឈូសឆាយដី របស់គាត់ នៅ​ចំណុច​ខាងលើ រហូតដល់​ម៉ោង​១៨​ល្ងាច​ត្រាក់ទ័រ​ក៏​សម្រាក នៅពេលនោះ ជនរងគ្រោះ​បាន​ដើរ​ទៅជិត​ដំបូក​ធំ​មួយ ដែល​ត្រាក់ទ័រ​ឈូស​ក្រឡឹង​ជុំវិញ​អស់ ហើយ​ស្រាប់តែ​ដំបូក​នោះ បាក់​សង្កត់​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្ដង ជនរងគ្រោះ​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×