Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រីមាស​ទី​១ ឆ្នាំនេះ នាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា ៣៣៩​នាក់​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​បណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា​សរុប​ចំនួន ១១៥​លើក មាន ៣៣៩​នាក់ ស្រី​២៧​នាក់ មាន ៣៤​សញ្ជាតិ​។​

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ស្តាប់​របាយការណ៍ របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែមេសា ឆ្នាំ​២០២០ នៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​បណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា​សរុប​ចំនួន ១១៥​លើក មាន ៣៣៩​នាក់ ស្រី​២៧​នាក់ មាន ៣៤​សញ្ជាតិ (២៥​បទល្មើស​) និង​សូមបញ្ជាក់​ផងដែរ​ថា នាយកដ្ឋាន​មាន​កន្លែង​ត្រៀម​បណ្តេញចេញ​ចំនួន ៣​កន្លែង ( មណ្ឌល​ភ្នំពេញ​, មណ្ឌល​សៀមរាប និង​មណ្ឌល​ព្រះសីហនុ​)​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ឲ្យ​ប្រធានការិយាល័យ​រៀបរាប់​ពី​ការងារ​ប្រចាំថ្ងៃ របស់ខ្លួន និង​បាន​ណែនាំ​ឲ្យ​ការិយាល័យ​នីមួយៗ​ពង្រឹង​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​បានល្អ ហើយ​រៀបចំ​ធ្វើ​របាយការណ៍​មក​ប្រធាន​នាយកដ្ឋាន​ជា​រៀងរាល់​សប្តាហ៍ ។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ឲ្យ​ប្រធាន​នាយកដ្ឋាន មានការ​ប្រជុំ​មួយ​សប្តាហ៍​ម្តង ជាមួយ​អនុប្រធាន នាយ​-​នាយរង​ការិយាល័យ​មួយ​សប្តាហ៍​ម្តង​ផងដែរ​។​

​ជា​ចុងបញ្ចប់ ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ហើយ​ទប់ស្កាត់​និង​បង្ការ​ជំងឺ កូ​វីដ​-១៩​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×