Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ក្រោយ​បង្ក​បទល្មើស​ប្លន់​លុយ​ចំនួន​៣.៥០០​ដុល្លារ​

spot_img

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ចាប់​ឃាត់​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ យកទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើការ​សួរនាំ នា​វេលា​ម៉ោង​១១៖៤០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ ក្រោយ​បង្ក​បទល្មើស​ប្លន់​នៅ​ចំណុច​ផ្ទះ​លេខ​៤៧ ផ្លូវ 6A ក្នុង​បូរី​ពិភពថ្មី​ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​ឈានដល់ ការឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់នេះ គឺ​យោងទៅតាម​ពាក្យបណ្តឹង របស់​ស្ត្រី​ខ្មែរ​ពោះធំ​ម្នាក់ និង​ប្តី​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដោយ​ចោទ​បុរស​ខាងលើ​ថា បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួន ហើយ​ថែមទាំង​វាយ និង​យក​កាំបិត​ចាក់​មកលើ​ពួកខ្លួន​បណ្តាល​ឲ្យ​រងរបួស រួច​បាន​យកលុយ​ចំនួន​៣.៥០០​ដុល្លារ​គេច​បាត់ កាលពី​វេលា​ម៉ោង​២៣៖៣០​នាទី​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បន្តថា ក្រោយ​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះទៅ​ឡោមព័ទ្ធ​ផ្ទះមួយ​ខ្នង​ក្នុង​បូរី​ពិភពថ្មី​ចំការ​ដូង និង​បាន​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​នោះ​ម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​រូបនោះ ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​សាកសួរ​កសាង​រឿង​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​ដោយ​៖CEN​

spot_img
×