ខេត្តពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកអគ្គិសនីកម្ពុជា បាននាំយកថវិកាផ្ទាល់ខ្លួន របស់ឯកឧត្តម និងថវិការបស់សប្បុរសជនមួយចំនួន ទៅប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដើម្បីសកម្មភាពមនុស្សធម៌ និងចូលរួមអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។
ពិធីប្រគល់និងទទួលថវិកាខាងលើ ត្រូវបានធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមកម្បុជាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងជាប្រធា
ឯកឧត្តម កែវ រតនៈ បានសម្តែងការកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការ មន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក ដែលបានខិតខំបំពេញតួនាទី លើវិស័យមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗបានទាន់ពេលវេលា។ជារៀងរាល់ឆ្នាំ
កាកបាទក្រហមកម្ពុជា និងតាមបណ្តាខេត្ត តែងតែប្រារព្ធពិធីអបអរសាទរ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ប៉ុន្តែសម្រាប់ឆ្នាំនេះត្រូវបានខកខាន ដោយសារនៅលើពិភពលោក ក៏ដូចនៅក្នុងប្រទេសកម្ពុជា បានទទួលរងនូវជំងឺរាតល្បាតកូវីដ១៩។ តែទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ផងនោះ បានខិតខំប្រមែប្រមូល និងគៀរគរស្វែងរកក្រុមហ៊ុន និងសប្បុរសជនទទួលបានថវិកាចំនួន២១១.០០០ដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់បន្ត ដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត កាន់តែមានភាពរស់រវើក។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម កែវ រតនៈ ព្រមទាំងសហការី តំណាងក្រុមហ៊ុន និងសប្បុរសជន ដែលបានចំណាយធនធានសម្រាប់ចូលរួមជួយទ្រទ្រង់ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៥៧ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នៅខេត្តពោធិ៍សាត់។
ឯកឧត្តមបានបញ្ជាក់ជូនទៀតថា ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ឯកឧត្តម កែវ រតនៈ និងលោកជំទាវ ព្រមទាំងសហការី បានចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ។
ឯកឧត្តមបានសន្យាថា ប្រើប្រាស់ថវិកាទាំងអស់នេះ ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ដូចពាក្យថា
«ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ៕ ដោយ ៖ អ៊ុងសារុំ