Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជើងកាង នី​ស្រស់ ហៅ​អា​ស្វិត ជិះ​ម៉ូតូ​ទាញ​ដាវ​ដេញ​កាប់​គ្រួសារ​មួយ​សុទ្ធតែ​ស្រីៗ​ដល់​ក្នុងផ្ទះ ដោយ​ចោទថា​និយាយ​ចាក់រុក​ពី​ទង្វើ​អាក្រក់​របស់ខ្លួន ចាំមើលសមត្ថកិច្ចបង្រ្កាបបានទេ(​វីដេអូ​)

spot_img

​វីដេអូ​ថ្មី​មួយទៀត​ហើយ ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​ជា​ជើងកាង​ប្រចាំ​ភូមិ​ម្នាក់ ជិះ​ម៉ូតូ​ប្រដាប់​ជាមួយ​ដាវ​១​ដើម ចូលមក​គំរាម​កាប់​លើ​គ្រួសារ​មួយ​ដែល​សុទ្ធតែជា​ស្រីៗ​ដល់​ក្នុងផ្ទះ ដោយ​ពុំ​ដឹង​រឿង​ហេតុអ្វី​សោះ បាន​បង្ក​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​គ្រប់ៗ​គ្នា​តែម្តង ព្រោះតែ​ស្អប់ខ្ពើម​ទៅនឹង​ទង្វើ​របស់​ជនពាល​បាត​សង្គម​រូបនេះ​។​

​ហេតុការណ៍​ដ៏​សាហាវ​នេះ បានកើត​ឡើង​នៅ​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង​ខេត្តកណ្ដាល កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ ។ នេះ​បើ​យោងតាម​សមាជិក​នៃ​គ្រួសារ​រងគ្រោះ​ប្រាប់​ឲ្យ​ដឹង​។​

​តាមរយៈ​សារ​ឆ្លើយឆ្លង​ក្នុង​ខ​មិន ក្នុងនោះ​បុរស​ម្នាក់​ដែល​គណនី​ឈ្មោះ ចក្រវាល ចង្អៀត បាន​ចោទឡើង​ថា គ្រួសារ​ស្រីៗ​នេះ​បាន​និយាយ​ចាក់រុក​ទៅលើ​បុរស​រូបនេះ​(​មិនដឹងថា​ជា​រឿង​អាក្រក់​អ្វី​) ទើប​ធ្វើ​ឲ្យ​បុរស​រូបនេះ​ផ្ទុះ​កំហឹង ទាញ​ដាវ​មក​គំរាម​កាប់​ទាំង​កណ្តាល​ថ្ងៃ​បែបនេះ ។ ប៉ុន្តែ នារី​ជា​សមាជិក​ក្នុង​គ្រួសារ​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្រី​និច្ច បាន​បដិសេធ​និយាយ​ចាក់រុក​ទៅលើ​ឈ្មោះ នី​ស្រស់ ហៅ​អា​ស្វិត ដូច​ការចោទប្រកាន់​នេះ​ទេ ដោយ​នាង​បាន​ឆ្លើយតប​ទៅនឹង​គណនី​ខាងលើ​ថា​៖ «​មិនមែន​មាត់​ពួក​ខ្ញុំ​ទេ តែ​ជា​មាត់​ម្ដាយ​របស់​វា​ទេ​កុំ​ច្រឡំ​បង មេត្តា​បើក​ចក្ខុរ​បស់បង​មើល​ឲ្យ​ច្បាស់​សឹម​បង​គិតបែបនេះ​» ។​

​ទោះយ៉ាងណា ការប្រើប្រាស់​អាវុធ​បង្ក​គ្រោះថ្នាក់​ដោយ​គ្មាន​ការអនុញ្ញាត កុំថាឡើយ​យកមក​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកដទៃ​ស្តែងៗ​បែបនេះ គឺជា​ទង្វើ​ខុស​នឹង​ច្បាប់ ដែល​សមត្ថកិច្ច​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ។​

​តប​ទៅនឹង​ទង្វើ​គ្មាន​ខ្លាចញញើត​សូម្បី​បន្តិច​របស់​បុរស​ខាងលើនេះ ក្នុងនោះ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​បាន​លើកឡើងថា​៖ «​មកពីនា​ក់នៅ​ក្នុងភូមិ​នឹង​មិនចេះ​សហការគ្នា​ទេ បានជា​វា​ហ៊ាន​ចូល​ដេញ​កាប់​គេ​ដល់​ក្នុងភូមិ​ចឹ​ង បើ​នៅ​ក្នុងភូមិ​ចេះ​ស្រឡាញ់គ្នា​វិញ កុំថាឡើយ​គ្នា​វា​ដប់​20​នាក់​ក៏​មិន​ខ្លាច​ដែរ ចូលមក​ដល់​ចឹ​ង​ហើយ​ចាំ​អី​ទៀត នាំគ្នា​ព័ទ្ធចាប់​វា​វាយ​ឲ្យ​ជិត​ងាប់​ទៅ ហើយ​ចាំ​ប្រគល់​ឲ្យ​បូលិស លើក​ក្រោយ​វា​លែង​ហ៊ាន​ចូលមក​ទៀយ​ហើយ​។​»

​ខណៈ​មនុស្ស​ជាច្រើន​ទៀតថា មិនយូរ​មិនឆាប់​ទេ នឹង​បាន​ទៅ​វាស់កម្ពស់​ដូច​អ្នកក្លាហាន​មុនៗ​ទៀតហើយៗ ខណៈ​ពេលនេះ​ផងដែរ ពួកគេ​ក៏​កំពុង​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច ៕ ដោយ​៖ លឹម ហុង​

spot_img
×