Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​នឹង​ប៉ះពាល់​៦០​ភាគរយ​នៅ​ត្រីមាស​ទី​២

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ ថ្លែងថា ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ នឹងរង​ផលប៉ះពាល់​ប្រមាណ​៥០​ទៅ​៦០​ភាគរយ នៅ​ត្រីមាស​ទី​២ ឆ្នាំ​២០២០​នេះ​។
​ផលប៉ះពាល់​នេះ តម្រូវឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​រិះរក​ដំណោះស្រាយ ពិសេស​ភាគី​រាជរដ្ឋាភិបាល និយោជក សហជីព​-​កម្មករ និង​អង្គការ​ដៃគូ​នានា​។

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​បែបនេះ បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី បច្ចុប្បន្នភាព នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​កម្មករ​រោងចក្រ ដែល​ឈប់សម្រាក​នា​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​។

​លោក ហេង សួរ បន្តថា នាពេលនេះ​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​គេ​សម្រេច​បិទ​ទីផ្សារ​លក់ដូរ​ជា​បន្តបន្ទាប់ រីឯ​ប្រជាពលរដ្ឋ​ក៏​គ្មាន អ្នកណា​ចាយវាយ​ខ្ជីខ្ជា​ទៀត​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​តម្រូវការ​សម្លៀកបំពាក់ ស្បែកជើង សម្ភារ​វាយ​ន​ភណ្ឌ​នានា និង​ទំនិញ​ផ្សេងទៀត​នោះ ត្រូវបាន​កាត់បន្ថយ​យ៉ាង​កំ​ហុក​។​

​លោក ហេង សួរ បាន​បន្ថែមថា រោងចក្រ​ផលិត​សម្ភារ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​មួយចំនួនធំ​នៅ​កម្ពុជា បានដាក់​ពាក្យស្នើសុំ​ព្យួរ​ដំណើរ​ការផលិត និង​សុំ​បិទទ្វារ​ជា​បន្តបន្ទាប់​រហូត​ជាង​១០០​រោងចក្រ​។ ប៉ុន្តែ​ដោយសារ​ការខិតខំ​សម្របសម្រួល​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ទាំង​ភាគី​រាជរដ្ឋាភិបាល ភាគី​និយោជក និង​កម្មករនិយោជិត បាន​សម្រួល​ពី​ការស្នើសុំ​បិទទ្វារ មក​ត្រឹម​ការព្យួរ​បណ្ដោះអាសន្ន​សិន​។​
​គិត​មកដល់ពេលនេះ មាន​រោងចក្រ​ប្រមាណ​ជាង ១៣០ ហើយ​ដែល​បានដាក់​ពាក្យស្នើសុំ​ព្យួរ ក្នុងនោះ​មាន​កម្មករនិយោជិត​ប្រមាណ​ជិត ១០ ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់​ពី​ការព្យួរ​នេះ ហើយ​រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​នូវ​ការងារ រក្សា​ប្រាក់ចំណូល​ខ្លះ​សម្រាប់​កម្មករនិយោជិត​ទាំង​នោះដែរ​។​
​ថ្វី​ដ្បិត​ភាគី​ទាំងឡាយ​ហាក់​បន្ធូរបន្ថយ ឱ្យ​គ្នា​ទៅវិញ​មក​ក៏ពិតមែន ប៉ុន្តែ​ចំពោះ​ការនាំចេញ​ផលិតផល​ផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​ក៏​កំពុង​រង​ផលប៉ះពាល់​ជា​បណ្ដើរៗ​ហើយ​ដែរ ដោយ​មកដល់​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២០ ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​នៅសល់​ប្រមាណ ៨០ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩​។​

​លោក ហេង សួរ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ កម្ពុជា​មិនទាន់​ទទួលបាន​ការបញ្ជាទិញ ពី​អ្នកបញ្ជា​ទិញ​នៅឡើយ​ទេ សម្រាប់​ខែឧសភា និង​ខែមិថុនា​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​យើង​ទទួលស្គាល់ថា ការនាំចេញ​របស់​យើង គឺ​ពិតជា​ប៉ះពាល់ ពិសេស​ក្នុង​ត្រីមាស​ទី​២​នេះ​តែម្ដង ដែល​យើង​គិតថា​អាច​ប្រហាក់ប្រហែល ៥០-៦០ ភាគរយ នៃ​តួលេខ​ឆ្នាំទៅ​»៕​ដោយ​៖​សម្ផស្ស​

spot_img
×