Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​បាន​និង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការអនុវត្ត​ការផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​ ​

spot_img

​ភ្នំពេញ​៖ ​កម្ពុជា​បាន​និង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការអនុវត្ត​ការផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​។ តាមរយៈ​កិច្ចសហការ​នេះ កម្ពុជា​បាន​ខិតខំ​ពង្រឹង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ ដែល​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អ្នក​បញ្ជា​ទិញ​ធំៗ​របស់​សហរដ្ឋអាមេរិក សហជីព និយោជក កម្មករ​និយោជិត​។ ជា​លទ្ធផល កម្ពុជា​នៅ​តែ​រក្សា​បាន​ទីផ្សារ និង​កិត្យានុភាព​ទំនិញ​ដែល​ផលិត​នៅ​កម្ពុជា ព្រមទាំង​ការអនុគ្រោះ​នានា​។ តាមរយៈ​នេះ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការបញ្ជាទិញ​ពី​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​កើនឡើង​ជា​លំដាប់ ទាំង​ផលិតផល​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ក៏ដូចជា​ទំនិញ​សម្ភារៈ​ធ្វើដំណើរ​។​

​នៅ​ព្រឹក​ថ្ងៃ ទី​២២ ខែ​មករា ឆ្នាំ​២០១៨​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អញ្ជើញ​អធិបតី​ក្នុង​ពិធី ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS)​នា​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

​ថ្លែង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នោះ​លោក​រដ្ឋមន្ត្រី មានប្រសាសន៍​សាទរ​ចំពោះ​កិច្ចសហការ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គការ​ACILS នា​ពេលកន្លងមក រហូត​ឈានដល់​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុងថ្ងៃនេះ​។​

​លោក បញ្ជាក់ទៀតថា កន្លងមក​ក្រសួង ក៏មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​អង្គការ ACILS បើ​ទោះ​ជា​មិន​មាន​ក្រប​ខណ្ឌ​ជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក៏ដោយ​។ តែ​នេះ​ជា​លើកដំបូង ដែល​កិច្ច​សហប្រតិបត្តិការ​នេះ​ឈាន​ដល់​ការរៀបចំ​ឱ្យមាន​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​នឹង​ធ្វើឱ្យ​ភាព​ជា​ដៃគូ​រវាង​ក្រសួង និង​អង្គការ ACILS កាន់តែ​ល្អប្រសើរ​។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ក្លាយជា​ក្រប​ខណ្ឌ​ដ៏​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ ACILS ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​វិស័យ​ការងារ​នៅ​កម្ពុជា​។​

​លោក រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែមថា តាមរយៈ​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ពេលនេះ យើង​នឹង​រួម​គ្នា​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សំដៅ​ឆ្លើយតប​ទៅ​នឹង​គោលបំណង​ដែល​បាន​កំណត់​ក្នុង​អនុស្សរណៈ ដែល​នឹង​ចុះហត្ថលេខា​រួមគ្នា​នេះ ជាពិសេស កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សុខភាព​និង​សុវត្ថិភាព​ការងារ និង​ការអភិវឌ្ឍ​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កាត់ដេរ ដែល​ជា​ជំហាន​ដំបូង​នៃ​ការអនុវត្ត​ក្របខណ្ឌ​នេះ​។​ជាមួយគ្នា​នោះ​លោក រដ្ឋមន្ត្រី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អនុស្សរណៈ​នេះ នឹង​ក្លាយជា​ក្របខ័ណ្ឌ​សំខាន់​មួយ សម្រាប់​ប្រតិបត្តិការ​របស់​អង្គការ ACILS កាន់តែ​ទូលំទូលាយ​ក្នុង​វិស័យ​ការងារ ក៏ដូចជា​ផ្ដល់នូវ​ភាពស្របច្បាប់​សម្រាប់​ប្រតិបត្តិការ​ការងារ​របស់ខ្លួន អនុលោម​តាម​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×