Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យ​របាយការណ៍​ករណី​រឿង​របស់លោក ថម ខណៈ​លោក​អ៊ុក បញ្ញា ប្ដឹង​តុលាការ​ខេត្តកំពត​អោយ​ចាប់ខ្លួន​អ្នកបកប្រែ​ថម​ដាក់គុក

spot_img

ភ្នំពេញ ​៖ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ពិនិត្យ​របាយការណ៍​ករណី​រឿង​របស់លោក ថម (O’BRIEN GEORGE ALLEN) នៅ​ខេត្តកំពត ដែល​ក្រុមការងារ​អធិការកិច្ច​របស់​ក្រសួង​បាន និង​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ករណីនេះ​។​នា​រសៀល​ថ្ងៃ​អង្គារ ៧​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ នា​ទីស្តីការ​ក្រសួងយុត្តិធម៌។

​លោក អ៊ុក បញ្ញា ដែល​រង​ការចោទប្រកាន់​ពី​លោក​ថម ជនជាតិ​អាមេរិក ថា​បាន​រំលោភ​លេី​ទំនុកចិត្ត​យក​ដី​របស់គាត់​នៅ​ខេត្តកំពត​ចំនួន ៦​ទីតាំង នោះ បានដាក់​ពាក្យបណ្ដឹង​ប្ដឹង អ្នកបកប្រែ​របស់ លោក​ថូ​ម ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ពីបទ​ឃុបឃិត​ជាមួយ​អ្នកសារព័ត៌មាន បរិហារកេរ្តិ៍​ជា​សាធារណៈ និង ញុះញង់​អោយ​ប្រព្រឹត្តិ​បទ​ល្មេី​ស​ជាអាទិ៍ ។

​ការដាក់​ពាក្យបណ្ដឹង​ប្រឆាំងនឹង​ប្អូនស្រី ម៉ៃ ស្រី​ពៅ ហៅ ឆា​រ៉ា អ្នកបកប្រែ​អោយ​លោក​ថូ​ម បាន​កេី​ត​ឡេី​ង​បន្ទាប់ ពី ប្អូនស្រី ម៉ៃ ស្រី​ពៅ បានចេញ​មុខ​ជួយ​ស្វះស្វែង​ការអន្តរាគមន៍​នានា​ដេី​ម្បី​ជួយ​រក​យុត្តិធម៌​ជូន​លោក​ថូ​ម ។

​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ នេះ ប្អូនស្រី ម៉ៃ ស្រី​ពៅ បាន​ចូលខ្លួន​បំភ្លឺ​តាម​ការកោះហៅ​របស់​តំណាង​អយ្យការ​ខេត្តកំពត​រួច​ហេី​យ ដោយ​ប្អូនស្រី​បាន​បដិសេធ​ការចោទប្រកាន់​របស់លោក អ៊ុក បញ្ញា ទាំងអស់ ព្រោះ​ប្អូនស្រី មិនបាន​ប្រព្រឹត្តិ​ដូច​ការចោទប្រកាន់​ទេ ។

​ប្អូនស្រី ម៉ៃ ស្រី​ពៅ បាន​បញ្ជាក់ថា ប្អូនស្រី​គ្រាន់តែ​ជា​អ្នកបកប្រែ​តាម​ពាក្យសំដី​របស់ លោក​ថូ​ម និយាយ​តែប៉ុណ្ណោះ បេី​លោក​អ៊ុក បញ្ញា ចង់​ប្ដឹង​គួរតែ​ប្ដឹង​លោក​ថូ​ម មិនមែន​មកប្ដឹង​អ្នកបកប្រែ​ទេ ។

​ប្អូនស្រី ម៉ៃ ស្រី​ពៅ បាន​សំដែង​នូវ​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ដោយសារតែ បុគ្គល អ៊ុក បញ្ញា នេះ​ជា​មនុស្ស​ម្នាក់​ដែល​គួរអោយខ្លាច​នៅ​ខេត្តកំពត ។ ជាពិសេស​ប្អូនស្រី​បារម្ភ​ខ្លាច​តុលាការ​ចាប់ខ្លួន​ដាក់គុក​ទាំង​គ្មាន​កំហុស ។ ប្អូនស្រី​បាន​សំណូមពរ​អោយ ក្រសួងយុត្តិធម៌ និង សម្ដេច​តេ​ជោ ហ៊ុន សែន ជួយ​នាង​ផង ។

​គួរ​បញ្ជាក់ថា ករណី លោក​ថម ជនជាតិ អាមេរិកាំង ដែល​អះអាងថា​បាន​រងគ្រោះ​ដោយ​ឈ្មោះ អ៊ុក បញ្ញា យក​ដី ត្រូវបាន​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សាយ​ព្រោងព្រាត​រហូត​ជ្រាប​ដំណឹង​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

​ករណី​លោក​ថម កំពុង​ទទួល​បានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហេី​យ​ក្រសួងយុត្តិធម៌​ក៏​កំពុង​មមាញឹក​ស្រាវ​ជាវ​ករណីនេះ​ផងដែរ ៕

ដោយ​៖​កូ​ឡាប​

spot_img
×