Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​បរិស្ថាន​ចុះ​ពិនិត្យ​ការងារ​គ្រប់គ្រង​និង​អភិរក្ស​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី​

spot_img

មណ្ឌលគិរី ​៖ ​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ រួម​នឹង​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​និង​ឯ​ឧ​ត្ត​ម ស្វាយ សំអាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្តមណ្ឌលគិរី​ដោយមាន​ការចូលរួម​ពី​អង្គការ​ដៃគូ​ផង​នោះបាន​ចុះ ពិនិត្យ​លើ​ការងារ​ការពារ​និង​អភិរក្ស​តំបន់​ដែន​ជម្រក សត្វព្រៃ​កែវ​សី​ម៉ា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃទី​២៧ និង​ទី​២៨ ខែមេសា ឆ្នាំ ២០២០​។

​ឯកឧត្តម សាយ សំ​អាល់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដែន ជម្រក​សត្វព្រៃ​កែវ​សី​ម៉ា​ដែលមាន​ប្រព័ន្ធ​អេកូឡូស៊ី​សម្បូណ៌​បែប​ក្នុងនោះ​ប្រភេទ​សត្វ​កម្រ និង​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​ចំនួន ៦០ ប្រភេទ​ដូចជា​សត្វ​ស្វា​ព្រាម​ជាដើម និង​មាន​ប្រភេទ​សត្វ ២៥ ប្រភេទ​ដែល​ស៊ីសាច់​ជា​អាហារ​រួមមាន​សត្វ​ខ្លា​ជាពិសេស​ជាង​នេះ ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​ជា​កន្លែង​តែមួយគត់​នៅលើ​ពិភពលោក​ដែលមាន​និង​មាន​ឆ្មា​ចំនួន ៧ ប្រភេទ ហើយក៏​ជាទី​កន្លែង​សម្រាប់​ការងារ​អភិរក្ស​អន្តរជាតិ​លើ​ប្រភេទ​សត្វ​ដំរី​អាស៊ី​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ថ្លែងអំណរគុណ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អង្គការ​អភិរក្ស​សត្វព្រៃ WCS ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត ខិតខំ​ប្រឹងប្រែង​ចុះ​ល្បាត​ការពារ​ធនធានធម្មជាតិ ក៏ដូចជា​ទប់ស្កាត់​និង បង្ក្រាប​បទល្មើស​លួច​កាប់បំផ្លាញ​ព្រៃឈើ ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ខុ​ស្បា​ប់ និង​ការ​បរបាញ់​សត្វព្រៃ​ខ​ស​ច្បាប់​។

​ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ឱ្យបាន​គង់វង្ស​ដើម្បី​កម្ពុជា​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី​តាមរយៈ​ការលក់ ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ហើយ​ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​ត្រូវបាន​យកទៅ​គាំពារ​លើ​ការងារ​អភិរក្ស និង​ការបង្កើត​ស​ដ្ឋ​កិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​តំបន់​នោះ​។

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​គូសបញ្ជាក់ថា អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ​ក្នុង​ក្របខណ្ឌ​ទីផ្សារ ស្ម័គ្រចិត្ត ដោយ​ទទួលបាន​ថវិកា សរុប​ប្រមាណ ១១,៦ លាន​ដុល្លារ​អាមេរិក សម្រាប់​ទ្រទ្រង់​ដល់​ការ​ការ ពារ​និង​អភិរក្ស ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​ឆ្លើយតប​ទៅនឹង​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​។ ជាមួយគ្នានេះ ក្រុមមន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ (​ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​) ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​ថ្លែងថា រហូតមកដល់​ពេលនេះ មានតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។​

​ប្រទេស​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា​មាន​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដ៏​សម្បូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០% នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារ ធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,២​លាន​ហិកតា​។ ឯកឧត្តម​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា ព្រៃឈើ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធានា​ការផ្គត់ផ្គង់​ទឹក​និង​ថាមពល កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយធម្មជាតិ និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ ទេសចរណ៍ធម្មជាតិ និង​គម្រោង​ទូទាត់​សម្រាប់​សេវាកម្ម​អេកូឡូស៊ី ក៏​អាច​ផ្តល់នូវ​ឱកាស​សម្រាប់​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​នានា ដោយ​ជាមួយគ្នា​នោះ ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស​ផងដែរ​។ រហូតមក​ទល់នឹង​ឆ្នាំ ២០១៩ នេះ សហគមន៍​ការពារ​ធម្មជាតិ​ទាំងអស់ ដែល​ស្ថិតនៅ​តំបន់​អភិរក្ស​ក្រសួងបរិស្ថាន​មាន​ចំនួន​ប្រមាណ ១៦៩ សហគមន៍ ហើយ​បាននិងកំពុង​ចូលរួម​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​អភិរក្ស​ធនធានធម្មជាតិ​នៅតាម​តំបន់ការពារធម្មជាតិ​នានា​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​មាន ទិសដៅ​ធ្វើយ៉ាងណា​ឱ្យ​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មក ហើយ​របស់​ប្រជាបលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន​ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​សាជាថ្មី​ពី​ការតាំង​ចិត្ត​របស់​ក្រសួងបរិស្ថាន​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឱ្យអស់​ពី​កម្ពុជា​នៅត្រឹម​ឆ្នាំ ២០២៥ និង​លុបបំបាត់​ឱ្យអស់​នូវ​ជំងឺឆ្លង​ផ្សេងទៀត​ឱ្យអស់​ពី​តំបន់ការពារធម្មជាតិ​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ចែក​មុង​ជ្រលក់ ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់ ផ្តល់​ថ្នាំ​ការពារ​ផ្សេងៗ​ទៀត ព្រមទាំង​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ពី​ការ​ការ ពារ​ខ្លួន​ពី​ជំងឺ ក៏ដូចជា​ការសម្អាត​អនាម័យ​បរិស្ថាន​ជាដើម​ដើម្បី​ផាសុកភាព​សម្រាប់​ការ​រ​ស់​នៅ​៕

ដោយ​៖​កូ​ឡាប​

spot_img
×