Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ប្រមឹក​ម្នាក់​មិន​ខំ​រកស៊ី ខឹង​បងស្រី​បង្កើត​មិន​លក់​ដី​និង​លក់​ផ្ទះ​យកលុយ​ឲ្យ​ខ្លួន​ចាយ ដុត​ម៉ូតូ​ឆេះ​ខ្ទេច​

spot_img

កណ្ដាល​៖ នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹង​ពី​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ដុត​ម៉ូតូ ដោយ​សង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បានមក​រករឿង​បងស្រី​បង្កើត​ឲ្យ​លក់​ដី​និង​លក់​ផ្ទះ​យកលុយ​ឲ្យ​ខ្លួន​ចាយ ។​ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ថា​គ្មាន​លុយ​ឱ្យ​ទេ​។​

​កើតហេតុ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង​០៩​និង​៥៥​នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​បឹង​រមាស​ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ សួស សំអាត ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​មុខរបរ​កសិករ​នៅ​ភូមិ​បឹង​រមាស ឃុំ​ទួល​ព្រេជ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ជន​ស​ង្ស​យ័​ចំនួន​០១​នាក់​ប្រុស ឃាត់ខ្លួន​ឈ្មោះ សួស គង្គា ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិត​នៅ​ភូមិ​បឹង​រមាស​ឃុំ​ទួល​ព្រេជ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ សម្ភារ​ខូ​ត​ខាត ម៉ូតូ​ម៉ាក XR១​គ្រឿង​ឆេះ​ខូច​ទាំងស្រុង និង​បែក​ទ្វា​កញ្ចក់​១​ផ្ទាំង​​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ហើយ​បានមក​រករឿង​ជនរងគ្រោះ​ជា​បងស្រី​បង្កើត​ឲ្យ​លក់​ដី​និង​លក់​ផ្ទះ​យកលុយ​ឲ្យ​ខ្លួន​ចាយ ។ ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់ថា​គ្មាន​លុយ​ឱ្យ​ទេ​។​ទើប​ជនសង្ស័យ​រុញ​អង្រួន ទ្វា​ផ្ទះ បណ្តាល​ឲ្យ​បែក​កញ្ចក់ទ្វា​ផ្ទះមួយ ផ្ទាំង បន្ទាប់មក​ជន​ស​ង្ស​យ័​បាន​ដុត​ម៉ូតូ​ម៉ាក​ XR បណ្តាល​ឲ្យ​ឆេះ​ខូ​ត​ខាត​ទាំងស្រុង​។ ចំពោះ​ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

ដោយ​៖​កូ​ឡាប​

spot_img
×