Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​ដែល​ប៉ង​រំលោភ​ស្ត្រី​កម្មការិនី​រោងចក្រ​មិនបាន​សម្រេច ហើយ​សម្លាប់​បំបិតមាត់​យ៉ាង​សាហាវឃោរឃៅ ត្រូវ​កម្លាំង​នគរបាលឃាត់ខ្លួន​បាន​ហេី​យ​

spot_img

​ភ្នំពេញ​៖ លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​បាន​ប្រាប់​សា​ព័ត៌មាន CEN ថា បន្ទាប់ពី​ទទួលដំណឹង​ថា មាន​នារី​ម្នាក់​ត្រូវគេ​សម្លាប់​ស្លាប់​ទាំង​អាក្រាតកាយ​នៅ​បន្ទប់​នៃ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ទ្រា​៤ ក្នុ​ង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ នោះ ដោយ​ក្រោម​ការបញ្ជា​ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចាប់បាន​ហេី​យ​ជនដៃដល់​បន្ទាប់ពី​ព្យាយាម​រត់​ក្រោយ​ធ្វេី​សកម្មភាព​រំលោភ​រួច​បាន​ប៉ុន្មាន​ម៉ោង។​

​លោក អធិការ​ខណ្ឌមានជ័យ​បាន​ប្រាប់ថា នារី​រងគ្រោះ​គឺ​ត្រូវបាន​ជនដៃដល់​វាយ​និង​យក​កាំបិត​ចាក់​។​
​ហេតុការណ៍​នៅវេលា​ម៉ោង​១៩​និង​៥០​នាទី​យប់ ថ្ងៃទី​២៨ ខែមេសា​នេះ ស្ត្រី​រងគ្រោះ​ឈ្មោះ​សៀត ស៊ន អាយុ​២៨​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ចា ឃុំ​រំដេង​ស្រុក​មេសាង ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ​ចំណុចកើតហេតុ
ស្ត្រី​រងគ្រោះ​មាន​ប្តី​ជា​កម្មករសំណង់​នៅ​ខេត្តកំពត និង​មានកូន​ម្នាក់​។​

​តាម​ប្រភពពី​លោក​វរសេនីយ៍ត្រី ឯម ភា​រី នាយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​បាន​ប្រាប់ថា ជនរងគ្រោះ​ត្រូវ​ឃាតករ​រំលោភ​រួច​សម្លាប់ ដោយមាន​រូបភាព​អាក្រាត​មួយ​កំណាត់​ក្រោម​និង​ដេក​ផ្កាប់មុខ​។​

​សេចក្ដីរាយការណ៍​ពី​CEN បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោងជាង​៧​យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ មានការ​ប្រទះឃើញ​ស្ដ្រី​ម្នាក់​ដេកស្លាប់ ក្នុង​ថ្លុកឈាម​ទាំង​អាក្រាតកាយ​ល្វែង​ខាងក្រោម នៅក្នុង​បន្ទប់​ជួល​ជាន់​ទី​២ ស្ថិតក្នុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​សេចក្ដីរាយការណ៍​ជំហាន​ដំបូង បាន​បញ្ជាក់ថា ការស្លាប់​របស់​ស្ដ្រី​ខាងលើ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា ជា​ករណី​ឃាតកម្ម​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុងតែ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព​របស់​ស្ដ្រី​រងគ្រោះ និង​ស្រាវជ្រាវ​បន្ដទៀត ដើម្បី​សន្និដ្ឋាន​ជុំវិញ​ការស្លាប់​នេះ​ផងដែរ​។ ចំណែក​ជនល្មើស​កំពុង​តែ​ស្ថិត ក្នុង​កណ្ដាប់ដៃ​របស់​ស​ម​ត្ថ​កិច្ច​សួរនាំ​ដោយ​សមត្ថកិច្ច​ពុំទាន់​បញ្ចេញ​អត្តសញ្ញាណ​ឃាតករ​នោះ និង​មូលហេតុ​នៃ​ការចាប់រំលោភ​នេះ​នៅឡើយ​ទេ​៕ ដោយ​៖CEN​

spot_img
×