Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនធម្មតា​មែន​! បុរស​ម្នាក់​ជូន​ដំណើរ​សព​ឪពុក​ចុងក្រោយ បញ្ចុះ​ជាមួយ​លុយ​ជិត​១​ម៉ឺន​ដុល្លារ​

spot_img

​កូនប្រុស​ម្នាក់​នៅក្នុង​ប្រទេស​សិង្ហ​បុរី បាន​ជូន​ដំណើរ​ចុងក្រោយ ចំពោះ​បុរស​ឪពុក​របស់គាត់​ដែល​បាន​លាចាក​លោក​ទៅ ពោរពេញ​ភាពរុងរឿង​ក្រៃលែង ។ ទង្វើ​សងគុណ​អ្នកមានគុណ​ដ៏​មហិមា​នេះ បុរស​ជនជាតិ​ឥណ្ឌា​ពុំ​ត្រូវបាន​បញ្ជាក់​ឈ្មោះ​នេះ បាន​យកលុយ​ដ៏​ស​ន្ទឹ​កស​ន្ទា​ប់ RM 30,000 (​ស្មើនឹង ៧៦២៤ ដុល្លារ​) ជា​កុសល​បុណ្យសព ។​

​រូបភាព​២​សន្លឹក​នៃ​ពិធី​បុណ្យសព​នេះ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ឲ្យ​ឃើញ​មឈូស​សព ពោរពេញ​ដោយ​ក្រដាស​លុយ 50 RM មុនពេល​ដាក់​បញ្ចុះ ។ គេ​បានដឹងថា ឪពុក​បុរស​ម្នាក់នេះ បាន​ស្លាប់​ដោយសារ​រោគ​ជំងឺ​ជាច្រើន ។ ពិធី​បុណ្យសព​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ភាគខាងត្បូង Selangor, ទីកន្លែង​ដែល​បុរស​ជា​កូន​ក​ត្ត​ញូ​ម្នាក់​នោះ​ចំណាយលុយ​ពិត​ប្រភេទ​ក្រដាស 50 ចំនួន ៦០០ និង​បាច់ផ្កា​ស្រស់ៗ​លម្អ​មឈូស​ឪពុក​ជាទី​ស្រលាញ់​របស់គាត់ ។​

​ទោះយ៉ាងណា អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បាន Comment បារម្ភថា​៖ មឈូស​នេះ​នឹង​ប្រាកដ​នឹងត្រូវ​ចោរលួច​នៅ​ពាក់​កណ្តាលយប់ ខណៈ​ខ្លះទៀត​មានការ​សង្ស័យថា​តើ​សាច់ប្រាក់​នោះ​ពិត ឬ យ៉ាងណា ។ ប៉ុន្តែ បើ​សាច់ញាតិ​របស់​សព បាន​ឲ្យ​ដឹងថា ចំនួន​លុយ​ទាំងនោះ​គឺ​ពិត RM 30,000 ៕​ ចន្ទី

spot_img
×