Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកម៉ៅការ ទុក​លូ​កាត់​ទទឹងផ្លូវចោល មិន​លុប​ដី បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ស្លាប់​ ២ ​ករណី​ហើយ​

spot_img

ស្ទឹងត្រែង​៖ ផ្លូវ​ក្រួស​ក្រហម មួយ​ខ្សែ​ចំណាយ​លើ​គ្រោង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​៦​ពាន់​លាន​រៀល​ស្ថាបនា​ជិត​រួចរាល់​ហើយ​បែរជា​ទុក​លូ​កាត់​ទទឹង​ចោល​។​

ពលរដ្ឋ​រិះគន់ថា អ្នកម៉ៅការ​ស្ថាបនា​ផ្លូវ សង់ ស្ពាន និង​ដាក់​ប្រព័ន្ធ​លូ​កាត់​ទទឹងផ្លូវ​មិន​ប្រឹង​ធ្វើ​ឲ​រួចរាល់​បែរជា​ទុក​លូ​ចោល​ពុំ​កាយ​ដី​លុប​បង្ក​ឲ​មាន​គ្រោះថ្នាក់​មនុស្ស​ស្លាប់​និង​របួស​ច្រើន​ករណី​។​

លូ​កាត់​ទទឹង​ផ្លូវត្រូវ​អ្នកម៉ៅការ​ទុកចោល​និង​មិន​ដាក់​សញ្ញា​ជា​ស្គាល់​ប្រុងប្រយ័ត្ន​នោះ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​គឺ​លូ​ពីរ​កន្លែង​នៅ​ភូមិ​អន្លង់​ស្វាយ​ឃុំ​អូរ​រៃ​។​

លូ​នៅ​សែ​ស​សល់​មិនទាន់​លុប​ដី​បាន​ផ្តាច់ជីវិត​អស់​មនុស្ស​ពីរ​នាក់​មកហើយ​និង​មាន​អ្នករងរបួស​ច្រើន​នាក់​ទៀត​។​

ផ្លូវ​ក្រួស​ក្រហម មួយ​ខ្សែ​នេះ​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​រាប់រយ​គ្រួសារ​ឆ្លងកាត់​ឃុំ​ចំនួន​២​គឺ​ឃុំ​អូរ​រៃ​និង​ឃុំ​កាំ​ង​ចាម​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ត​ភ្ជាប់​ឃុំ​សៀម​បូក​ស្រុក​សៀម​បូក​។​ផ្លូវ​នេះ​ពីមុន​ការធ្វើដំណើរ​ដោយ​លំបាក​។

ក៏ប៉ុន្តែ ចាប់ពី​ស្ថាបនា​នៅក្នុង​ឆ្នាំ ២០១៩​មក​ការធ្វើដំណើរ​ពី​ជនបទ​មក​ទីក្រុង​មាន​លក្ខណៈ​ងាយស្រួល ហើយ​បាន​បម្រើ​គ្រប់​វិស័យ​ដូចជា​ការធ្វើដំណើរ ដឹក​កសិផល ដឹក​អ្នកជំងឺ​មក​ខេត្ត​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម​។​

ផ្លូវ​នោះ​គឺជា​កញ្ចប់​ថវិកា រាជរដ្ឋាភិបាល​ប្រមាណ​ជា​៦​ពាន់​លាន​រៀល តាមរយៈ​សាលាខេត្ត​ស្ទឹងត្រែង​និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​។​

ជាមួយ​នោះ មន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​បានដឹងថា គម្រោង​ស្ថាបនា​ផ្លូវ ស្ពាន​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​នេះ​គ្រោង​នឹង​បញ្ចប់​នៅ​ខែឧសភា​ខាងមុខ​។ គ្រោង​បន្ត​បញ្ចប់​ផ្លូវ​ដល់​ឃុំ​សៀម​បូក​ស្រុក​សៀម​បូក​ទៀត​៕​

ដោយ ៖ សុខុម​

spot_img
×