Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ពិនិត្យ ស្រែ​ចិញ្ចឹម​បង្គា​របស់​ក្រុមហ៊ុន ហេង ហេង នៅក្នុង​ភូមិ​អូរ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ​នៅ ថ្ងៃទី​ ២៨ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំ​រេី​ន អភិបាល នៃគណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ទីតាំង​ធ្វេី​ស្រែ​បង្គារ ដែល​ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ដោយមាន​ការចូលរួម​ពី ឯកឧត្តម​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​លោក​អភិបាលស្រុក​ព្រៃនប់​។​

​លោក សូ សុរិយា តំណាង​ក្រុមហ៊ុន​ឲ្យ ដឹងថា ស្រែ​បង្គា​នេះ​មាន​ផ្ទៃដី​ជាង​១០០​ហិកតា ហើយ​បច្ចុប្បន្ន ផល​បង្គា​ចិញ្ចឹម​បែប​ធម្មជាតិ​នេះ បាន​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​ព្រះសីហនុ​ផង និង​បណ្តា​ខេត្ត​តំបន់ឆ្នេរ​។​

​ឯកឧត្តម​អភិបាលខេត្ត​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​គាំទ្រ​គម្រោង​នេះ និង​ជំរុញ​អោយ​ពង្រីក​តំបន់​នេះ​បន្ថែម​ទៅជា​តំបន់​ទេសចរណ៍​ជាមួយនិង​ការចិញ្ចឹម​បែប​វារីវប្បកម្ម សម្រាប់អ្នកទេសចរ​ណ៍​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត និង​ស្វែងយល់​ពី​ធម្មជាតិ​ផងដែរ ៕

ដោយ​៖​កូ​ឡាប​

spot_img
×