Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល ៖ យក​ល្អ​ម្ចាស់​រថយន្ដ Ford លេខ ខម ជា​ទាហាន សក្តិ​៥ ចេញមុខ​ដោះស្រាយ ក្រោយ​បើក​បុក​មនុស្ស​ស្លាប់ ហើយ​រត់គេច​បាត់​

spot_img

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​ថ្លែង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៩​ខែមេសា​នេះ​ថា ករណី​រថយន្ត Ford ស៊េរី​ទំនើ ផ្លាកលេខ ខម បើក​បុក​មនុស្ស​ម្នាក់​ស្លាប់ ហើយ​រត់គេចខ្លួន​នោះ ខ្ញុំ​បំបែកសំណុំរឿង​នេះ​បាន​ហើយ ប៉ុន្តែ​ជនបង្ក​ឈ្មោះ ឈុន សារ៉េត ឋានន្តរសក្តិ សក្តិ​៥​កងយោធពល​ខេមរភូមិន្ទ ហើយ​បច្ចុប្បន្ន​រត់គេចខ្លួន​។

​ចំណែក​លោក​ផែង វណ្ណៈ បាន​លើកឡើងថា “​ម្ចាស់​រថយន្ត Ford លេខ ខម ត្រូវបាន​អ្នក​ស្រឡាញ់​យុត្តិធម៌ ផ្ញើ​រូប​មក​ឲ្យ​ខ្ញុំ​ចុះផ្សាយ​ដើម្បី​ឲ្យ​បុគ្គល​រូបនេះ​ចូលខ្លួន​មក​ដោះស្រាយ​សំណង​ជូន​ជនរងគ្រោះ ជា​កម្មករ​រោងចក្រ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅ​ផ្លូវ ២០០៤ ខណ្ឌ ពោធិ៍​សែន​ជ័យ ។ ប្រភព​បាន​បញ្ជាក់ថា ជនបង្ក​មានឈ្មោះ ឈុន សារ៉េត ។ ដូច្នេះ សូម​បុគ្គល​រូបនេះ​ចេញមុខ​មក​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ជាពិសេស​ត្រូវ​ផ្ដល់​សំណង​សមរម្យ​ដល់​គ្រួសារ​សព​” ។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា “​សូមជម្រាបថា សមត្ថកិច្ច​បាន​ស្គាល់​ជនបង្ក​រួចហើយ មិនយូរ​ទេ នឹង​ចាប់​បុគ្គល​នេះ​មក​អនុវត្ត​ទោស​។ ប៉ុន្តែ​ជនបង្ក​គួ​តែ​ចូលខ្លួន​មក​ទទួលទោស​ប្រសើរ​ជាង​គេចខ្លួន​។ ព្រោះ​អ្នក​អាច​រត់គេច ប៉ុន្តែ​មិនអាច​ពួន​បាន​រហូត​ទេ ព្រោះ​ពេលនេះ​ខ្ញុំ​ស្គាល់​អ្នកឯង​ជាន​ណា​ហើយ !”​។​

​លោក​បន្តថា “​យក​ល្អ​ចូលខ្លួន​ទៅ​សមត្ថកិច្ច​ដើម្បី​ទទួលខុសត្រូវ ក្រែង​បាន​ស្រួលខ្លួន​ខ្លះ ! គេច ឬ​រត់​រហូត​មិន​បានទេ ខ្ញុំ​ជឿថា​មាន​អ្នក​ស្គាល់​បុគ្គល​នេះ ទោះបីថា​ថត​ផ្លាកលេខ​មិន​ច្បាស់​ពិតមែន​។ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្គាល់​បុគ្គល​នេះ មេត្តាជួយ​រាយការណ៍​ជូន​សមត្ថកិច្ច​អំពី​ទីតាំង​ស្នាក់នៅ ឬ​អង្គភាព​ដែល​បុគ្គល​នេះ​ធ្វើការ “​។​

​លោក​បាន​បញ្ជាក់ថា “​បុគ្គល​នេះ​សាហាវព្រៃផ្សៃ​ណាស់​! ចិត្ត​គ្មាន​មេត្តាធម៌​សោះ ! បុក​គ្នា​ដេក​ដួល​លើផ្លូវ​ហើយ គួ​ណាស់​តែ​ហៅ​រថយន្ត​សង្គ្រោះ​មកជួយ មិនមែន​បិទ​ភ្នែក​បើក​ចេញ​យករួចខ្លួន​អ៊ីចឹង​ទេ !”​។​

“​ខ្ញុំ​បំបែកសំណុំរឿង​នេះ​បាន​ហើយ ! ! ! ជនបង្ក​ឈ្មោះ (​ឈុន សារ៉េត ) បច្ចុប្បន្ន​រត់គេចខ្លួន​។ អង្គភាព​ធ្វើការ (​សុំ​លាក់​) ឋានន្តរសក្តិ សក្តិ​៥​កងយោធពល​ខេមរភូមិន្ទ មុខរប​រកស៊ី​ក្រៅ ខួង​បុកគ្រឹះ គឺ​ស្គាល់​អស់ហើយ ! ! !
​ធានាថា​មិនយូរ​ទេ និង​អូស​ករ​យកមក​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ យក​ល្អ​ជនបង្ក​ត្រូវ​ចូលខ្លួន មក​ទទួលខុស​ត្រូវចំ​ពោះ​បញ្ហា​នេះ​។ អ្នក​អាច​រត់ ប៉ុន្តែ​អ្នក​មិនអាច​គេច​ពី​សំណាញ់​ច្បាប់​បាន​រហូត​ទេ !”​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​។​

​លោក​ផែង វណ្ណៈ បាន​លើកឡើងថា ដោយ​មើលឃើញ​នូវ​ទុក្ខលំបាក​របស់​ក្មួយ​ស្រី សិន ថា ប្រពន្ធ ឈ្មោះ វង រដ្ឋា កម្មករ​រោងចក្រ​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយ​រថយន្ត​លេខ ខម កាលពី​យប់​ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅ​រសៀល​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ ខ្ញុំ​បាន​យក​ថវិកា​សប្បុរសជន​សរុប​ចំនួន ៧៥០ ដុល្លារ ទៅ​ឧបត្ថម្ភ​ដល់ ផ្ទះ​ក្មួយ​ស្រី​នៅ ភូមិ ថ្មី ឃុំ ពោធិ៍​ម្រា​ល ស្រុក បសេដ្ឋ ខេត្ត កំពង់ស្ពឺ ។ ខ្ញុំបាទ​ជួសមុខ​អោយ​ក្មួយ​ស្រី សិន ថា និង ក្រុមគ្រួសារ​សព សូម​គោរព​អរគុណ និង​សូម​ជូនពរ សប្បុរសជន​ទាំងអស់ ជួបប្រទះ​តែ​សេចក្ដីសុខ សេចក្ដីចំរើន ជានិច្ច​និរន្តរ៍ ។​

​សូមបញ្ជាក់ថា បើតាម​ផេ​ក Traffic Spy – អ្នកប្រមាញ់​ចរាចរណ៍ ចេញផ្សាយ​ព័ត៌មាន កាលពី​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០២០ វេលា​ម៉ោង​១​និង​៣៥​នាទី​ថា “​កាលពី​វេលា​ម៉ោង​១១​នាទី​យប់​ថ្ងៃទី​២៥​ខែមេសា​នេះ មាន​ឡាន ខម ផ្លាកលេខ មើល​មិន​ច្បាស់ ប្រហែល 2-4594 ឬ 2-4994 មើល​មិន​ច្បាស់ បើក​បុក​គេ​ហើយ ចុះមក​លើក​ម៉ូតូ​គេ​ចេញ​ពីមុខ​ឡាន​រត់​បាន​ដោយ​សុ​វត្តិភាព​! ពួក​ជេរ​អ្នក​ថត សុទ្ធតែជា​ពួក​តែ​ស្ករ​ឈាមថោក បើ​កូន​មី​ចោ​ណា​ខ្លាំង​ម៉េច​ក៏​ពេលនោះ​មិន​ប្រកាច់​ទៅ​ជួយ​?
​ហើយ​បងប្អូន​ជនរងគ្រោះ​បើ​បានឃើញ ទាកទង​មក​ផេ​ក ចាំ​ខ្ញុំ​ឲ្យ​ទីតាំង​ម្ចាស់​ឡាន​”៕​ដោយ​៖​កូ​ឡាប​

spot_img
×