Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​! ខឹង​អូន​ទះ​មួយ​កំ​ផ្ទៀង​យ៉ាង​ធ្ងន់​ដៃ ព្រោះតែ​រឿង​តូច​មួយ សុខចិត្ត​ធ្វើ​មុខ​ក្រាស់​តាម​ញ៉ែ​យក​ធ្វើ​ប្រពន្ធ​ទាល់តែ​បាន​

spot_img

​ពិតណាស់ មុន​ឈាន​ចូលដល់​ថ្ងៃ​ក្រាប​សំពះ​ផ្ទឹម នៅ​ចំពោះមុខ​ឪពុកម្តាយ​ទាំងសងខាង និង​ក្រោម​ក្រសែភ្នែក​ដឹងឮ​ពី​សាច់ញាតិ មិត្តភក្តិ គូស្នេហ៍​នីមួយៗ ខ្លះ​ក៏មាន​ប្រវត្តិ​ស្នេហ៍​ដ៏​ជូរចត់​នឹង​គ្នា និង​ខ្លះទៀត​ក៏​កើត​ចំណង​ស្នេហ៍​ជាមួយ​អនុស្សាវរីយ៍​ប្លែកៗ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​មិន​នឹកស្មាន តែ​ខ្លះ​ក៏​តាមរយៈ​ការផ្សំផ្គុំ​ពី​ចាស់ទុំ​ផងដែរ​។

​ជាក់ស្តែង គូស្នេហ៍​ទើប​ភ្ជាប់​និស្ស័យ​នឹង​គ្នា​មួយគូ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន មានការ​ចាប់អារម្មណ៍ និង​មិន​នឹកស្មាន ព្រោះថា ចំណង​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ គឺ​ផ្តើមចេញពី​ការ​តែងតែ​ចង​មុខយក្ស​ដាក់គ្នា ដែល​រហូត​ធ្វើ​ឲ្យ​ខាង​ស្រី​ទះកំភ្លៀង​ខាង​ប្រុស​យ៉ាង​ធ្ងន់​ដៃ ។ ទោះយ៉ាងណា ការ​ទះ​នេះ​ពុំមែន​ដោយសារ​រឿង​ឈ្លោះ​ទាស់សម្តី​គ្នា​ធ្ងន់ធ្ងរ​អ្វី​នោះទេ ប៉ុន្តែ​ជាការ​ទះ​ព្រោះ​ជ្រេញ​ខាង​ប្រុស​ពូកែ​ចូលមក​និយាយ​សាំ​តា​ប៉ែ​ពេក ។

​ពិតមែន​ហើយ ការ​ទះកំផ្លៀង​មួយ​ដៃ​ទុកជា​អនុស្សាវរីយ៍​នេះ បានធ្វើ​ឲ្យ​ខាង​ប្រុស​កើតទុក្ខ​មិន​សុខចិត្ត ព្រោះតែ​មិនអាច​តបត​បាន ក៏បាន​ត្រឹម​ព្រលយ​មាត់​ទៅវិញ​ថា ចាំមើល​នឹង​តាម​ញ៉ែ​យក​ធ្វើ​ប្រពន្ធ​ទាល់តែ​បាន​ហ្មង​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ ព្រះ​នាង​តូច ក្រោយពី​បាន​ភ្ជាប់ពាក្យ​រួច បាន​សរសេរ​រៀបរាប់​ពី​អនុស្សាវរីយ៍​ស្នេហ៍​គ្រា​ដំបូង​របស់​នាង​ឲ្យ​ដឹងថា​៖ «​គ្រាន់តែ​អូន​ទះ​មួយ​កំផ្លៀង​សោះ ស្រាប់តែ​បង​និយាយថា បង​តាម​យក​អូន​ធ្វើជា​ប្រពន្ធ​ឲ្យ​បាន​។​

​តែ​មិនដែល​គិតថា មាន​ថ្ងៃនេះ​ទេ ព្រោះ​ឈ្លោះ​គ្នា​រាល់ថ្ងៃ តែ​ទោះជា​យ៉ាងណា​ក៏​គាត់​មិន​ព្រម​លែងដៃ​ខ្ញុំ​ដែរ អរគុណ​បង ដែល​ផ្តល់​តម្លៃ​ដល់​អូន​ហើយក៏​អរគុណ​អ្នកមានគុណ​ទាំងសងខាង​ដែល​បំពេញ​បំណង​កូន​។​

​ដំបូង​ឡើយ​យើង​គ្រាន់តែ​ជា​អ្នក​ស្គាល់គ្នា​ធម្មតា​ទេ តែ​នៅ​ថ្ងៃមួយ​ពេល​ទៅ​ញាំ​អី​ជាមួយ​មិត្តភក្តិ ខឹង​គាត់​និយាយ​ច្រើនពេក​ក៏​ទៅ​ទះកំផ្លៀង​គាត់​មួយ​ដៃ ហើយ​គាត់​និយាយថា ទះ​មួយ​កំផ្លៀង​ហើយ​តាម​ញ៉ែ​ទាល់តែ​បាន​។ តែ​ពីដំបូង​ខ្ញុំ​មិនដែល​គិត​អី​ជាមួយ​គាត់​ទេ ព្រោះ​យល់ថា គាត់​និយាយ​ហើយ​គ្មាន​អ្នក​ស្រឡាញ់​មនុស្ស​ស្រី​ដែលមាន​អាយុ​ច្រើនជាង​ខ្លួន​ទេ តែ​ដឹងអី​គាត់​លេង​មែនទែន​។​

​តែ​អូន​ចង់​និយាយថា បង​គឺជា​មនុស្ស​ប្រុស​ដ៏​ល្អ​សម្រាប់​អូន ព្រោះ​បង​បានធ្វើ​គ្រប់យ៉ាង​ដើម្បី​អូន ទោះ​អូន​រករឿង​បង​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​បង​មិន​ខឹង​អូន​ដែរ ទោះ​ដឹង​ហើយ​ថា អូន​ជា​អ្នក​ខុស​ហើយ​តែ​បង​នៅតែ​មកសុំ​ទោស​អូន​វិញ​ដែរ ហើយក៏​អរគុណ​ខ្លាំង​ដែរ​ផ្ដល់​តម្លៃ​ដល់​អូន និង​គ្រួសារ​អូន​ដោយ​មិន​គិតពី​រឿង​អតីតកាល​» ៕ ដោយ​៖ លឹម ហុង​

spot_img
×