Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ ចំនួន​អ្នកស្លាប់​នៅ​អា​មេ​រិច កើន​លើស​ចំនួន​ទាហាន​អា​មេ​រិច ដែល​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម ខណៈដែល​អ្នក​ឆ្លង​មាន​ជាង ១​លាន​នាក់​

spot_img

​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅ​អា​មេ​រិច​កាល​ពីថ្ងៃ​អង្គារ កើន​លើស​ចំនួន​ទា​ហ៊ាន​អា​មេ​រិច ៥៨.២២០ ដែល​បាន​បាត់បង់​ជីវិត​នៅ​អំឡុង​សង្គ្រាម​វៀតណាម ខណៈដែល​ចំនួន​អ្នក​ឆ្លង​កើន​លើស ១​លាន​នាក់​។​

​ក្នុង​រយៈពេល ១៨​ថ្ងៃ​ចុងក្រោយ អ្នក​ឆ្លង​ថ្មី​នៅ​អា​មេ​រិច​កើនឡើង​ទ្វេដង ដែល​តួលេខ​នោះ​ស្មើនឹង ១​ភាគ ៣​នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំង​ពិភពលោក​។​

​ចំនួន​អ្នក​ឆ្លង​ពិ​ប្រាកដ​ត្រូវគេ​គិតថា​ខ្ពស់ជាង​នោះ ដោយ​មន្ត្រី​សុខាភិបាល​សាធារណៈ​ព្រមាន​ថា ការខ្វះ​បុគ្គលិក​បណ្តុះបណ្តាល និង​បរិក្ខារ បាន​កម្រិត​ដល់​សមត្ថ​ភាព​នៃ​ការធ្វើ​តេស្ត​។​

​ចំនួន​អ្នក​ឆ្លង​ប្រហែល ៣០​ភាគរយ​កើតមាន​នៅក្នុង​រដ្ឋ​ញូ​វ​ញ៉​ក ដែលជា​កន្លែង​ផ្ទុះ​ធ្ងន់ធ្ងរ​ជាងគេ ហើយ​រដ្ឋ​ដែល​ធ្ងន់ធ្ងរ​បន្ទាប់​មានដូចជា រដ្ឋ New Jersey រដ្ឋ Massachusetts និង California ជាដើម​។​

​បើតាម​ការព្យាករណ៍រ​បស់​សកល​វិទ្យាល័យ Washington ការ​រាតត្បាត​វីរុស​អាច​ឆក់យក​ជីវិត​ពលរដ្ឋ​អា​មេ​រិច​ច្រើនជាង ៧៤.០០០​នាក់​ត្រឹម​ថ្ងៃទី ៤ ខែសីហា​។​

​សូមបញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា ត្រូវបាន​គេ​ជឿជាក់ថា បាន​ផ្ទុះ​ចេញពី​ផ្សារ​សើម​ក្នុង​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ រហូតមកដល់​ពេលនេះ វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២១៧.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.១១០.០០០​នាក់​ជុំវិញ​ពិភពលោក​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×