Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ មិនត្រូវ​ជឿជាក់​ជ្រុល​លើ​ខ្លួនឯង ដែល​ងាយ​បំពាន​កំហុស ក្នុង​រាល់​ការសម្រេចចិត្ត​របស់ខ្លួន​។ ពុំ​មានឱកាស​វិនិយោគ​ល្អ​បំផុត គួរ​ព្យាយាម​គិតគូរ​ការងារ​កំពុងមាន​សម្រាប់​។ មនោសញ្ចេតនា ៖ គូស្នេហ៍​មិន​ចង់​អ្នក​មិនត្រូវ​ប្រឆាំង​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ ៖ ត្រូវ​ប្រមូលផ្តុំ​កម្រិត​ខ្ពស់ កុំ​ធ្វេសប្រហែស​ព្រោះ​ងាយ​កើតមាន​កំហុស​ក្នុង​ការងារ ត្រូវ​រក្សា​ឥរិយាបថ​នឹងនរ ស្មារតី​សុទិដ្ឋិនិយម ដើម្បី​ជួយ​សម្រួល​កិច្ចការ​ឲ្យ​ល្អប្រសើរ​ជាង​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ចាញ់បោក​គេ​។ មនោសញ្ចេតនា អាកប្បកិរិយា​មិនល្អ​របស់​អ្នកជា​ប្រភព​នាំ​ឲ្យ​មានការ​ឈ្លោះប្រកែក​រវាង​អ្នក​ទាំង​២​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ​។ ការងារ ពិបាក​សម្រេចបាន​ដូច​ចិត្ត​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​សុទ្ធតែ​មិន​សមប្រកប​, ល្អ​បំផុត​គួរ​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា ពិបាក​រីកចម្រើន​ទៅមុខ​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​លឿង​, ត្នោត​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ល្អ​មធ្យម​។ ការងារ ជា​ថ្ងៃមួយ​ដ៏​ស្ងប់ស្ងៀម អ្នក​គួរ​សកម្ម​ម្ចាស់ការ​ជាង​នឹង​សម្រេចបាន​សមិទ្ធផល​កាន់តែ​ខ្ពស់​។ ថ្ងៃនេះ​មិនគួរ​បណ្តាក់ទុន​បន្ថែម ដោយ​គ្រាន់តែ​ប្រមូលផ្តុំ​លើ​របរ​ដែលមាន​ស្រាប់ គឺ​បាន​ហើយ​។ មនោសញ្ចេតនា អ្នក​ទាំង​២ មានរឿង​ខ្វែងគំនិត​គ្នា​បន្តិចបន្តួច​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវ​សម្រួល​ចិត្តគំនិត​ឲ្យ​ល្អ​, ចៀសវាង​តានតឹង​ចំពោះ​ការផ្លាស់ប្តូរ​ក្នុង​ការងារ​។ យីអ៊ុន​មិនល្អ ពុំមាន​ឱកាស​រក​ចំណូល​ថែម​។ មនោសញ្ចេតនា ដោយសារតែ​រឿង​លុយកាក់​អ្នក​ទាំង ២ ងាយ​មានការ​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ទោះបី​ពុំទាន់​បាន​ជោគជ័យ​ច្រើន ប៉ុន្តែ​ចាំបាច់​ត្រូវតែ​បន្ត​អត់ធ្មត់ ប្រឹងប្រែង​ជាងនេះទៀត​។ ត្រូវ​សម្រួល​ឡើងវិញ របៀប​ចាយវាយ កុំ​ឲ្យ​ប្រឈម​នឹង​ការខ្វះខាត​។ មនោសញ្ចេតនា ពេលខ្លះ​ក្តៅ ពេលខ្លះ​ត្រជាក់ ធ្វើ​ឲ្យ​អ្នក​ទាំង​២ ហាក់​មានចិត្ត​នឿយណាយ​ចំពោះ​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​សមត្ថភាព និង​ភាព​សកម្ម​ក្នុង​ការងារ​, គ្រប់យ៉ាង​របស់​អ្នក​ក្នុងថ្ងៃនេះ​សុទ្ធតែ​សម្រេចបាន​ស្នាដៃ​ខ្ពស់ ធ្វើ​ឲ្យ​អ្នកដទៃ​កោតសរសើរ​។ ថ្ងៃនេះ​អ្នកធ្វើ​ជំនួញ​ជួញដូរ នឹង​កាក់កប​បំផុត​។ មនោសញ្ចេតនា អ្នក​បាន​រៀបការ​ហើយ នឹងមាន​ភាព​រីករាយ​ស្មាន​មិន​ដល់​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន​ល្អប្រសើរ មានឱកាស​ពាណិជ្ជកម្ម​ច្រើន បាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ អ្នក​រួម​ការងារ​គាំទ្រ​។ ព្យាយាម​ជួបជុំ​មិត្តភក្តិ​សំណាង នឹង​មកដល់​អ្នក​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ​ទិស​ខាង​ពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ងាយ​ត្រូវ​អ្នកដទៃ​ធ្វើ​ឲ្យ​ឥទ្ធិពល​ដល់​គំនិត និង​ការសម្រេចចិត្ត​របស់​អ្នក​។ ថ្ងៃនេះ​អ្នកមាន​លទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា កាន់តែ​ជ្រាលជ្រៅ​កក់ក្តៅ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​កំហុស​ដោយ​ត្រូវ​សង​ជា​លុយកាក់​។ ថ្ងៃនេះ​មានឱកាស​រក​ចំណូល​ល្អ​, កុំ​ឲ្យ​ខកខាន​។ មនោ​ញ្ចេ​ត​នា ដោយសារ​ពុំទាន់​អាច​បំភ្លេចបាន​រឿង​ចាស់ ហេតុនេះ​ពិបាក​បើក​ចិត្ត​ទទួល​ស្នេហា​ថ្មី​។ ទិស ពុំ​ល្អ​សម្រាប់​ការធ្វើដំណើរ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នកយក​អាសា ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គ្រប់យ៉ាង​សុទ្ធតែ អំណោយផល​ល្អ ការពិបាក​ត្រូវបាន​ដោះស្រាយ​រួចរាល់​។ ថ្ងៃនេះ​មានលទ្ធភាព​វិភាគ​ទីផ្សារ រក​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា ប្រសិន​ឃើញថា មនោសញ្ចេតនា​របស់ខ្លួន​បាន​ទុំ​ជោរ​ហើយ គួរ​ប្រាប់​ដៃគូ​ឲ្យ​ដឹង អ្នកនឹង​ទទួលបាន​ចម្លើយ​យ៉ាង​ពេញចិត្ត​។ ទិស​នាំ​លាភ​ទិស​ត្បូង តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គ្រប់យ៉ាង​សុទ្ធតែ​រលូន គ្មាន​ឧបសគ្គ មាន​បន្ថែម​ឱកាស​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ដ៏​មាន​សក្តានុពល​។ មនោសញ្ចេតនា ផ្អែមល្ហែម​, សុភមង្គល​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

spot_img
×