Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ធ្ងន់ធ្ងរ​ហើយ​! សិង្ហ​បុរី​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​ជាង ៥០០​នាក់​ទៀត តួលេខ​សរុប​កើន​ដល់​ជិត ១៥.០០០​នាក់​

spot_img

​ប្រទេស​សិង្ហ​បុរី​បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​បន្ថែមចំនួន ៥២៨​នាក់​គិត​ត្រឹម​ថ្ងៃ​អង្គារ​ពេល​រសៀល បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ១៤.៩៥១​នាក់​។

​ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​គឺជា​កម្មករ​បរទេស​ដែល​ស្នាក់ នៅក្នុង​អន្តេវាសិកដ្ឋាន​។ នេះ​បើតាម​ការបញ្ជាក់ របស់​ក្រសួងសុខាភិបាល​ប្រទេស​នេះ​។​

​គិ​លា​នុប​ដ្ឋា​និ​កា​ម្នាក់​នៅក្នុង​មន្ទីរពេទ្យ Changi ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ទើបនឹង​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ផងដែរ​។

​សូមបញ្ជាក់ថា ការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាន់តែខ្លាំង​ឡើងៗ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

​ប្រទេស​ដែលមាន​ប្រជាជន​ជាង ៥​លាន​នាក់​នេះ មាន​ការឆ្លង​ច្រើនជាងគេ​នៅក្នុង​តំបន់​អាស៊ាន ខណៈដែល​ប្រទេស​ឡាន មាន​ការឆ្លង​តិចជាងគេ​បំផុត ត្រឹម ១៩​ករណី​ប៉ុណ្ណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia

spot_img
×