Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខូច​មែន​! ឃើញ​អ្នករាយការណ៍​ព័ត៌មាន​ស្រស់ស្អាត តៃកុង​ឡាន​ជើងល្អ បើក​ឆាប​ធ្វើ​ឲ្យ​នាង​ភ័យ​ស្ទើរ​លោះ​ព្រលឹង លទ្ធផល​ត្រូវ​ចាប់ខ្លួន​ឲ្យ​រាង (​វីដេអូ​)

spot_img

​អ្នកបើក​ដែលមាន​អត្ត​ច​រិ​ក​ខិលខូច​មួយចំនួន​តូច ជារឿយៗ​គេ​តែងតែ​ឃើញ​ធ្វើ​រឿង​បំភិតបំភ័យ ទៅលើ​អ្នកដំណើរ​ជាពិសេស​អ្នក​ថ្មើរជើង​តាម​ចិញ្ចើម ឲ្យ​ភ័យ​លោះ​ព្រលឹង​តែម្តង តាមរយៈ​វិធី​លេងសើច​បើករថយន្ត​បម្រុង​បុក ឬ បើក​ឆាប​ជាដើម ។​

​ជាក់ស្តែង ស្រី​ស្អាត​ជា​សារព័ត៌មាន​ម្នាក់ ត្រូវបាន​អ្នកបើកបរ​ខិលខូច​ម្នាក់ បាន​បើករថយន្ត​ឆាប​ពីមុខ​លឿន​ស្លេវ ធ្វើ​ឲ្យ​នាង​ភ័យ​ស្រឡាំងកាំង​យ៉ាងខ្លាំង ខណៈ​នាង​កំពុង​រាយការណ៍​ព័ត៌មាន នៅក្នុង​ទីក្រុង Ramallah, West bank នៃ​ប្រទេស​ប៉ា​ឡេ​ស្ទី​ន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០ ។​

​ទោះយ៉ាងណា ក្រោយ​វីដេអូ​នៃ​ករណី​លេងសើច​នេះ បាន​ផ្ទុះឡើង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត សមត្ថកិច្ច​ក៏បាន​បើក​ការស្រាវជ្រាវ និង​ទីបំផុត ឈានទៅ​ចាប់​អ្នកបើកបរ​ខិលខូច​រូបនោះ ដើម្បី​ធ្វើការ​ផាកពិន័យ​ទុកជា​មេរៀន​៕

​ប្រែ​សម្រួល​៖ លឹម ហុង (liveleak)

spot_img
×