Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍ អំពី​ផលប៉ះពាល់ ដែល​បណ្ដាលមកពី​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ​១៩ របស់​សង្គម​ស៊ីវិល មិនបាន​ឆ្លុះបញ្ចាំង អំពី​ស្ថានភាព​ជាក់ស្តែង​

spot_img

​ភ្នំពេញ​៖ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា កាលពី​ថ្ងៃ​២៨ ខែមេសា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​របាយការណ៍​រប​ស់​អង្គការ​សង្គម​ស៊ីវិល ស្តីអំពី​ផលប៉ះពាល់ ដែល​បណ្ដាលមកពី​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​។​

​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ចាត់ទុកថា របាយការណ៍​នេះ មិនបាន​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ជាក់ស្តែង និង​បណ្ដាលឱ្យមាន​ផលប៉ះពាល់​ដល់​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​។
​ប្រតិកម្ម​របស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ធ្វើឡើង​បន្ទាប់ពី អង្គការ​លីកាដូ បានចេញ​របាយការណ៍​មួយ​ក្រោម​ចំណងជើង​ថា បំណុល​មីក្រូហិរញ្ញវត្ថុ​គួរ​ត្រូវបាន​ព្យួរ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​វិញ អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ថ្លែងថា ក្នុងអំឡុងពេល នៃ​ការចាប់ផ្តើម​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ធនាគារជាតិ​នៃ​កម្ពុជា បានធ្វើ​ការវិភាគ​យ៉ាង​ល្អិតល្អន់​នូវ​ផលប៉ះពាល់​នានា ដោយបាន​ដាក់ចេញ​នូវ​វិធាន ដើម្បី​សម្រាល​បន្ទុក​ដល់​អតិថិ​ជន​របស់​ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ​។​

​គ្រឹះស្ថាន ធនាគារ និង​ហិរញ្ញវត្ថុ បាននិងកំពុង​អនុវត្ត​យ៉ាង​ពេញលេញ នូវ​គោលនយោបាយ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្រសួង​សា​ម៉ី​ពាក់ព័ន្ធ ក៏ដូចជា​ការណែនាំ​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ដែលជា​អាណាព្យាបាល ដើម្បី​ធានា និង​ការពារ​បាន​គ្រប់ភាគី​ពាក់ព័ន្ធ រួមទាំង​វិស័យ​ទាំងមូល ដោយ​គ្មាន​ភាព ចាំបាច់​ក្នុងការ​អនុវត្តតាម​កា​រ​ស្នើសុំ​ដោយ​ខ្វះ​ការសិក្សា​ត្រឹមត្រូវ តាម​និយាម​បច្ចេកទេស​របស់​ស្ថាប័ន ដែល​មិន​ពាក់ព័ន្ធ ឬ​ជំរុញឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ​»​។​

​ការលើកឡើង​របស់​ស្ថាប័ន​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ទ្រព្យ​ធានា​កាតព្វកិច្ច​បំណុល ដែលជា​ការអនុវត្តន៍​ទូ​ទៅលើ​សកលលោក និង​ជាការ​ទទួលខុសត្រូវ​ដោយផ្ទាល់ របស់​ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ គឺ​កំពុងតែ​ជំរុញឱ្យមាន​ផលប៉ះពាល់ ដល់​ស្ថិរភាព​សេដ្ឋកិច្ចជាតិ​។ ម្យ៉ាងវិញទៀត អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន កំពុងតែ​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ រង​នូវ​ផលប៉ះពាល់​បន្ថែមទៀត ដោយ​បង្ក​ឱ្យ​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់ អ្នក​ដាក់​ប្រាក់​បញ្ញើ មាន​ទាំង​មូលនិធិ​របស់​ស្ថាប័ន​សាធារណៈ ឯកជន និង​របស់​អង្គការ​សង្គម​ស៊ីវិល​ខ្លួន ឯង​ផងដែរ​។​

​លើសពីនេះ​ទៀត ស្ថាប័ន​សង្គម​ស៊ីវិល​ទាំងនោះ គួរតែ​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​ថា ទ្រព្យ​ធានា មិនមែនជា​កម្មវត្ថុ​ក្នុងការ​អនុវត្តន៍​ផ្ទុយ​ពី​ច្បាប់​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នោះទេ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​របស់ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​

​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏បាន​អំពាវនាវ​ទុក​លទ្ធភាព​ឱ្យ​សាមី ស្ថាប័ន ធនាគារ និង​ហិរញ្ញវត្ថុ​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​ផងដែរ​៕​ដោយ​៖​សម្ផស្ស​

spot_img
×